ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងហិរញ្ញវត្ថុវៀតណាម បាននិយាយថា ខ្លួនបានរៀបចំក្រឹត្យមួយ ដែលនឹងទម្លាក់ពន្ធនាំចូលចុះមកកម្រិតសូន្យ លើផលិតផលប្រេងឥន្ធនៈមួយចំនួន 

ចែករំលែក៖

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាម កំពុងពិចារណាលើផែនការលុបចោលការយកពន្ធគយចំពោះប្រេងនាំចូល ស្របពេលដែលសង្រ្គាមរបស់អាមេរិកនិងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានជះផលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងលើពិភពលោក ហើយរុញឱ្យតម្លៃកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០២២មក។

ក្រសួងហិរញ្ញវត្ថុវៀតណាម បាននិយាយថា ខ្លួនបានរៀបចំក្រឹត្យមួយ ដែលនឹងទម្លាក់ពន្ធនាំចូលចុះមកកម្រិតសូន្យ លើផលិតផលប្រេងឥន្ធនៈមួយចំនួន ដើម្បីជួយផ្តល់ស្ថិរភាពដល់ទីផ្សារក្នុងស្រុក និងធានាសន្តិសុខថាមពលជាតិ។ ក្រសួងបានបន្តថា ប្រសិនបើជម្លោះនៅតែបន្ត ហើយការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz នៅតែរាំងស្ទះ ទីផ្សារផ្គត់ផ្គង់ប្រេងពិភពលោក អាចជួបបញ្ហាខ្វះខាតធ្ងន់ធ្ងរ ហើយនាំឱ្យតម្លៃប្រេងបន្តហក់ឡើងកាន់តែខ្ពស់ជាសកល ៕

ដោយ ៖ សិលា


ចែករំលែក៖