ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចគោលដៅត្រួតពិនិត្យល្បឿននៅផ្លូវក្រវាត់ក្រុងទី៣ រកឃើញ រថយន្តល្មើស១២៦គ្រឿង នឹង បំពាក់ស្លាកលេខមិនប្រក្រតីចំនួន៤គ្រឿង

ចែករំលែក៖

ភ្នំពេញ÷ សមត្ថកិច្ចនគរបាលគោលដៅ ត្រួតពិនិត្យល្បឿននៅក្រវាត់ក្រុងទី៣ (ស៊ីជិនពីង) រកឃើញ រថយន្តល្មើសចំនួន១២៦គ្រឿង និងបំពាក់ស្លាកលេខមិនប្រក្រតីចំនួន៤គ្រឿង និងបានអប់រំអ្នកបើកបរយានយន្ដចំនួន៩នាក់ ។

ដោយទទួលបានបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការបើកយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក យោងតាមរបាយការណ៍របស់ក្រុមល្បាតចល័តទាំង២ក្រុម របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សម្រាប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ជាលទ្ធផលរថយន្តចំនួន ១៣៥គ្រឿងត្រូវបានត្រួតពិនិត្យ និងរកឃើញរថយន្តល្មើសចំនួន ១២៦ គ្រឿង រថយន្តដែលបំពាក់ស្លាកលេខមិនប្រក្រតីចំនួន ៤គ្រឿង និងបានអប់រំអ្នកបើកបរយានយន្ដចំនួន០៩នាក់ ។

លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានអំពាវនាវដល់បើកបរទាំងឡាយគប្បីគោរពច្បាប់ចរាចរណ៍ និងការប្រើប្រាស់ស្លាកលេខមិនប្រក្រតីត្រូវទៅរកស្លាកលេខឲ្យបានត្រឹមត្រូវ ជាពិសេសអ្នកប្រើប្រាស់ស្លាកលេខ(ន.ប)ដែលពុំមានក្នុងទិន្នន័យគួរដោះចេញ ។

លោកឧត្តមសេនីយ៍ទោ ឡុង ធូ ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ក្រុមល្បាតចល័តចែកចេញជា២ក្រុមគឺក្រុមទី១ដាក់គោលដៅនៅមហាវិថីវិមានឈ្នះ ឈ្នះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុល សារ៉ាត់ និងក្រុម ល្បាតចល័តក្រុម២ ដឹកនាំដោយរូបលោកផ្ទាល់ ៕


ចែករំលែក៖