ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុករមាសហែក បានបង្ក្រាបក្រុមក្មេងទំនើង ចំនួន ២០នាក់ (ប្រុស) បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់
ពាក់ព័ន្ធករណីបង្កការអុកឡុកទាំងថ្ងៃ ទាំងយប់នៅក្នុងមូលមូលដ្ឋាន។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងនៅថ្ងៃទី២១ខែមីនាឆ្នាំ២០២៦នេះថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងចង្អុលដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុករមាសហែកបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន២០នាក់ (ប្រុស) ដែលបង្កការអុកឡុកទាំងថ្ងៃ ទាំងយប់នៅក្នុងមូលដ្ឋានស្រុករមាសហែក។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង២០នាក់ ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច