ព័ត៌មានទាន់ហេតុការណ៍៖

នារី២នាក់ជិះម៉ូតូបុករថយន្តដែលចតស្ងៀមពីក្រោយបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ នារី២នាក់បានជិះម៉ូតូស្កូបពីមួយគ្រឿងឌុបគ្នាមិនប្រយ័ត្នក៏ជ្រុលបុករថយន្ត AUDI Q7ពីក្រោយ ខណៈដែលកំពុងចតស្ងៀមបណ្តាលឱ្យរងការខូចខាត។

ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង១១យប់ ត្រូវនិងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវឡើងទៅស្ពានកោះនរា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តមួយគ្រឿងម៉ាក AUDI Q7 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AJ-6513 ចតស្ងៀមបន្ទាប់មកស្រាប់តែមាននារីពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក HONDA SCOOP ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រៃវែង1Z-9150 មកពីក្រោយជ្រុលបុកបណ្តាលឱ្យរថយន្តនិងម៉ូតូរងការខួចខាត។

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌបានចុះមកដល់ទីតាំងខាងលេី ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖