ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាស្តាបេីកបត់ត្រឡប់ក្រោយត្រូវម៉ូតូហុងដាជិះបុកបណ្តាលឱ្យយុវជនម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូលឿនជ្រុលបុករថយន្តម៉ាស្តាពីចំហៀងខណៈកំពុងបេីកបត់ឆ្លងផ្លូវ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខផ្សារពោធិ៍ចិនតុង ផ្លូវសហព័ន្ធរុស្ស៉ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាស្តា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AW 8555 ធ្វេីដំណេីរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ក្នុងទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុក៏បានបត់ឆ្វេងបំណងត្រឡប់ក្រោយវិញ ខណៈបត់ឆ្លងក្បាលឡានបានបន្តិចស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខជិះពីកេីតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តចំក្បាលរថយន្តចំហៀងខាងស្តាំពេញទំហឹងបណ្តាលឱ្យដួលបោកទៅនិងថ្នល់រងរបួសធ្ងន់។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖