ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនបុរសភេទទី៣ ដែលបង្ហោះសាររិះគន់លើនគរបាលពិនិត្យជាតិស្រវឹងលើខ្លួន ដាក់ពន្ធនាគារ ក្រោយចោទប្រកាន់៣បទល្មើស

ចែករំលែក៖

ភ្នំពេញ៖ លោក លឹម សុគន្ធារ៉ា ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៦នេះ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ លើបុរសភេទទី៣ ដែលបង្ហោះសាររិះគន់លើនគរបាលពេលពិនិត្យជាតិស្រវឹងលើខ្លួន ដោយចោទប្រកាន់ចំនួន៣ បទល្មើស។

បុគ្គលឈ្មោះ ប៉ែនភ័ក្រ សុរីធន់ ហៅ គីម យ៉ាអែម ភេទ ប្រុស ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម, ប្រមាថអ្នករាជការសាធារណៈ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និងប្រើប្រាស់ឯកសារសាធារណៈក្លែង (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) កាលពីអំឡុងឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៦ ប្រព្រឹត្តនៅរាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោស តាមមាត្រា៤៩៤ មាត្រា៤៩៥ មាត្រា៥០២ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ។

កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៤៖៣០នាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ «Kim Ya An» ក្រោយបង្ហោះសាររិៈការត្រួតពិនិត្យជាតិស្រវឹង។

សូមបញ្ជាក់ថា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖៣០នាទី កម្លាំងសមត្ថកិច្ចជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដាក់គោលដៅ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងពេលយប់ នៅលើផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទឹកលក់១ ខណ្ឌទួលគោក។

លុះនៅម៉ោង ២៤៖៣០នាទីឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច បានឃាត់រថយន្ត១គ្រឿងម៉ាក NISSAN ពណ៌ស ផ្លាកលេខភ្នំពេញ 2BV-5087 ដើម្បីត្រួតពិនិត្យជាតិអាល់កុល ខណៈនោះអ្នកបើកបររថយន្ត បានសហការផ្លុំ ឧបករណ៍វាស់ជាតិអាល់កុល ដោយលើកទី១ និងទី២ផ្លុំមិនបានត្រឹមត្រូវតាមបច្ចេកទេសនោះទេ។

បន្ទាប់មក សមត្ថកិច្ចក៏បានពន្យល់ណែនាំអ្នកបើកបររថយន្តនោះ អំពីរបៀបបច្ចេកទេសផ្លុំ ហើយឲ្យផ្លុំលើកទី៣ ទើបគាត់ផ្លុំបានលទ្ធផលពិនិត្យឃើញ 0,55 Mg/l ហើយសមត្ថកិច្ចបានបំពេញឯកសារផាកពិន័យ និងចេញ ប័ណ្ណពិន័យត្រឹមត្រូវតាមច្បាប់ជូនទៅអ្នកបើកបរ ខណៈនោះគាត់ក៏ពុំបានបដិសេធ ឬតវ៉ាអ្វីឡើយ និងយល់ព្រមផ្តិតមេដៃទទួលការផាកពិន័យពីសមត្ថកិច្ច។

ក្រោយការពិន័យរួច សមត្តកិច្ចមិនទាន់អនុញ្ញាតឲ្យគាត់ទៅនោះទេដោយរង់ចាំ (ស្វាងស្រាសិន) ទើបបានអនុញ្ញាតឲ្យគាត់បើករថយន្តបន្តដំណើរទៅមុខ។

លុះព្រឹកឡើងថ្ងៃដដែលអ្នកបើករថយន្តខាងលើស្រាប់ តែបង្ហោះព័ត៌មាន មិនពិតមានលក្ខណៈញុះញង់ប៉ះ ពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ច ជាពិសេសនាំឲ្យមហាជនយល់ច្រឡំមកលើសមត្ថកិច្ចតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនឈ្មោះ «Kim Ya An» ដែលមានខ្លឹមសារថា «ជួយស៊ែរមួយបងប្អូនបង្ខំឲ្យយើងផ្លុំលើកទីមួយអត់ បង្ខំឲ្យយើងខ្ញុំ 5-6ដងទៀតផ្លុំរហូតដល់អស់500$ (ពុករលួយសម្លាប់ប្រជាជនទាំងរស់ និងខ្លឹមសាររបៀបញុះញង់មួយចំនួនទៀតផងដែរ…»។

សមត្ថកិច្ចបានចាត់ទុកថា ខ្លឹមសារទាំងនេះមិនឆ្លុះ បញ្ចាំងពីការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច ដែលបានបំពេញភារកិច្ចដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្នុងការធានាការពារអាយុជីវិត ក៏ដូចជាការខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ដែលគ្រោះថ្នាក់ភាគច្រើនផ្តើមចេញពីគ្រឿងស្រវឹង បង្កឲ្យមានការកើតឡើងញឹកញាប់នៅពេលយប់ បណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋគួរឲ្យបារម្ភ។

ពោលសមត្តកិច្ចបំពេញភារកិច្ចតាមបទបញ្ជា និងអនុវត្តតាមច្បាប់ត្រឹមត្រូវ ទោះមានប្រជាពលរដ្ឋខ្លះមិនសប្បាយចិត្តចំពោះការចុះអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល ប៉ុន្តែក៏មានប្រជាពលរដ្ឋភាគច្រើន ដែលចូលរួមគោរពច្បាប់ចរាចរណ៍ត្រឹមត្រូវក៏បានគាំទ្រចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍នៅពេលយប់ និងចុះត្រួតពិនិត្យជាតិអាល់កុលនេះផងដែរ។

ជនឈ្មោះ ប៉ែនភ័ក្រ សុរីធន់ ភេទប្រុស (ក្លែងភេទស្រី) ឆ្នាំកំណើត១៩៩៦ មុខរបរបុគ្គលិកខារ៉ាអូខេ THE DRINK នៅចំពោះមុខសមត្ថកិច្ច បានឆ្លើយសារភាព ខ្លួនពិតជាស្រវឹងផឹកស្រាបៀរជាមួយ មិត្តភក្តិ៣នាក់ នៅផ្ទះរបស់ខ្លួនស្ទឹងមានជ័យ ហើយបន្ទាប់មកក៏ធ្វើ ដំណើរក្នុងគោលបំណងមកផ្ទះមួយទៀតនៅបុរី ប៉េង ហួត ផ្លូវម៉ុងប្ញទ្ធី។ ពេលផ្លុំរួច និងបើកឡានចេញមក

ក្រដាស់ប័ណ្ណចុងសន្លឹកផាកពិន័យ ខ្លួនក៏ក្រញីចុចកញ្ចក់រថយន្តបោះចោលបាត់៕


ចែករំលែក៖