ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត lexus CT- 200hបើកបរក្នុងល្បឿនលឿនរ៉េចង្កូតទៅបុកបង្គោលភ្លើងថ្មមួយដើមបណ្តាក់ឲ្យបាក់បុរសជាប្តីអ្នកបើកបររងរបួស

ចែករំលែក៖

ភ្នំពេញ÷រថយន្ត lexus CT- 200h១គ្រឿងបើកបរក្នុងល្បឿនលឿនរ៉េចង្កូតទៅបុកបង្គោលភ្លើងថ្មមួយដើមបណ្តាក់ឲ្យបាក់ចំណែករថយន្តខូចខាតយ៉ាងដំណំនិងបណ្ដាលឲ្យបុរសជាប្ដីរងរបួស។

ហេតុការនេះកើតឡើងនៅវេលាម៉ោងប្រហែល ១១ យប់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវបេតុង ក្រោយបុរីជីប ម៉ុង ស្ថិតនៅភូមិត្រពាំងជ្រៃ សង្តាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ប្រភពពីរកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលគាត់ហេតុគេឃើញរថយន្តម៉ាក់lexus CT- 200h ពាក់ស្លាកលេខភ្នំពេញ2CA-0457បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរលក្ខណៈគ្រួសារប្រពន្ធនិងកូនហើយបើកបរក្នុងល្បឿនលឿនក៍រ៉េចង្កូតទៅបុកបង្គោលភ្លើងថ្មមួយដើមបណ្តាក់ឲ្យបាក់ ចំណែករថយន្តខូចខាតយ៉ាងដំណំនិងបណ្ដាលឲ្យបុរសជាប្ដីរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕ ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖