អន្តរជាតិ ៖ នៅថ្ងៃទី១៤ ខែមេសា លោក To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម បានចាប់ផ្តើមធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។
នៅព្រឹកថ្ងៃដដែល លោក To Lam បានធ្វើដំណើរតាមរថភ្លើងល្បឿនលឿនទៅកាន់តំបន់ថ្មី Xiong’an ដើម្បីទស្សនា «ទីក្រុងនាពេលអនាគត» របស់ប្រទេសចិន និងស្វែងយល់ពីសមិទ្ធផលនៃការអភិវឌ្ឍទីក្រុងទំនើបកម្រិតខ្ពស់របស់ប្រទេសចិន។ នៅពេលរសៀល លោក To Lam បានអញ្ជើញទៅទស្សនាសាកលវិទ្យាល័យ Tsinghua៕

ប្រភព ៖ (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច