ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធខឹងប្តីផឹកស្រវឹង ពូកែរករឿងពេក ទាញឈើជ្រុងវ៉ៃបណ្តាលឲ្យស្លាប់តែម្តង

ចែករំលែក៖

ខេត្តកោះកុង÷មន្ត្រីនគរបាលស្រុកបូទុមសាគរបានឱ្យដឹងនៅព្រឹកថ្ងៃទី២១ខែ មេសានេះ ស្ដ្រីជាភរិយាម្នាក់ឈ្មោះ កៅ នេម បានប្រើដំបងឈើ វាយប្ដីបណ្ដាលឱ្យបាត់បង់ជីវិតដោយសារ មានអំពើហិង្សាក្នុងគ្រួសារកាលថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង ១៧:៥០នាទី ស្ថិតក្នុងភូមិថ្មសឃុំថ្មសស្រុកបូទុមសាគរខេត្តកោះកុង​។

ប្រភពខាងលើបានឲ្យដឹងបន្តថា ករណីឃាតកម្មដោយអចេតនាកេីតឡេីង(អំពេីហិង្សារក្នុងក្រុមគ្រួសារ)ដោយដេីមហេតុព្រោះប្តីឈ្មោះខឹម ណេង ស្រវឹងស្រារួចក៏បាន​ឈ្លោះ​ប្រកែកគ្នាជាមួយប្រពន្ធឈ្មោះកៅ នេម និងបានយកដំបងឈេីមកវាយប្រពន្ធចំនួន១ដំបងបណ្តាលឲ្យបែកក្បាលហេីយក៏មានការប្រតាយប្រតបគ្នា។ នៅពេលនោះប្រពន្ធក៏ដណ្តេីមដំបងឈេី ពីប្តីវិញហេីយក៏បានវាយ​ចំក្បាលប្តីចំនួន២ដំបង បណ្ដាលឱ្យបុរសជាប្តីដួលទៅលេីដីហេីយសន្លប់បាត់ទៅ។

បន្ទាប់ពីឃើញយ៉ាងដូច្នោះប្រពន្ធក៏បានហៅអ្នកនៅក្បែរនោះឲ្យជួយដឹកជញ្ជូនប្ដីទៅពេទ្យ។ លុះពេលទៅដល់មណ្ឌលសុខភាពក៏បានលាងរបួស។ ចំណែកឯប្តីដោយ មានអាការៈធ្ងន់ធ្ងរគ្រូពេទ្យក៏បានបញ្ជូនទៅភ្នំពេញបន្ត តែមិនទាន់ដល់ភ្នំពេញក៏ស្លាប់បាត់ជីវិត ពាក់កណ្តាលផ្លូវ ហើយសពត្រវបានក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រព្រៃណី។

ចំណែកស្រ្តីជាប្រពន្ធដែលបានវាយប្ដីបណ្តាលឲ្យបាត់ បង់ជីវិតនោះត្រូវបានលោកអធិការដ្ឋាននគរបាលស្រុកបុទុមសាគរ កសាងសំណុំរឿងបញ្ជូនខ្លួន ទៅស្នងការ ដ្ឋាននគរបាលខេត្តកោះកុង ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់៕


ចែករំលែក៖