ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកព្រៃកប្បាសឃាត់ខ្លួនជនសង្ស័យករណីរក្សាទុក ជួញដូរនឹងប្រើប្រាស់គ្រឿងញៀនពីរនាក់

ចែករំលែក៖

ខេត្តតាកែវ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៦ ម៉ោង២២, ០០នាទី លោកវរសេនីយ៍ ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចារ ចុះបង្ក្រាប ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (មួយករណី មួយទីតាំង) នៅចំនុចវាលស្រែខាងជេីងភូមិអង្គស្វាយចេក ស្ថិតក្នុងភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ឃាត់ខ្លួនបានមុខសញ្ញា០១នាក់ ឈ្មោះ នុន ណារីម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ (រក្សាទុក និងប្រើប្រាស់)។

 

លុះព្រឹកឡើងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៩ ព្រឹក ឃាត់បានមុខសញ្ញា១នាក់ទៀត នៅចំណុចទួលក្នុងភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ឈ្មោះ ស្រី សុខនាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាសខេត្តតាកែវ (ជួញដូរ និងប្រើប្រាស់) ដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៩កញ្ចប់ ម៉ូតូ០១គ្រឿង ទូរស័ព្ទ០១គ្រឿង កែវសំរាប់ប្រេីប្រាស់គ្រឿងញៀន០១។

បន្ទាប់មកកម្លាំងនគរបាលបាននាំខ្លួនជនសង្ស័យខាង លើរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕


ចែករំលែក៖