ភ្នំពេញ៖ រថយន្តម៉ាកford Ranger មួយគ្រឿងបានបេីកគៀរម៉ូតូមួយគ្រឿងដែលជិះដោយបុរសម្នាក់បានរងរបួសត្រូវបាន
កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ជួយទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបេីកគេចខ្លួនបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង២០និង០១នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ឈឿន គីមហៀង ភេទប្រុស អាយុ៤១ឆ្នាំ រងរបួសពកក្បាលផ្នែកខាងក្រោយ មានអាសយដ្ឋាននៅ ភូមិស្រែចក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដា មានបំពាក់ក្បាលសម្រាប់អូសរ៉ឺម៉ក ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1J 5932 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិេខ៤ ក្នុងទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក ford Ranger ពណ៌ស ធ្វេីដំណេីរមកពីក្រោយរួមគៀរបណ្តាលឱ្យដួលរងរបួស ភ្លាមនោះរថយន្តបង្កបានបេីកគេចខ្លួនបាត់។
ក្រោយកេីតហេតុក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០បានចុះទៅដល់ទីតាំងកន្លែងកេីតហេតុភ្លាមៗដេីម្បីសង្គ្រោះ តែជនរងគ្រោះសុំត្រឹមឱ្យ ជួយត្រួតពិនិត្យរាងកាយរួចរាល់ហើយ គាត់សុំត្រលប់ទៅផ្ទះវិញដោយខ្លួនឯង៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច