ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចុះមកខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាពប៉ុនប៉ងចូលទៅគាស់ផ្ទះប្រជាពលរដ្ឋបំណងចូលទៅទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីវេលាម៉ោង២:៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២៦នស្ថិតនៅតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយរូបគាត់បានសម្រាកនៅខាងក្នុងបន្ទប់ក្រោយមកស្រាប់តែឭស្នូសំឡេងនៅហ្នឹងមាត់ទ្វារខាងមុខផ្ទះភ្លាមនោះដែរគាត់ក៏មានការភ័យក្លាចរួចអើតមើលពីខាងក្នុងក៏ឃើញជនសង្ស័យកំពុងតែប៉ុនប៉ងគាស់ទ្វារចូលពេលនោះគាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ ក្រោយទទួលដំណឹងខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មីក៏បានចុះមកដល់រួចធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យរួមទាំងវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ដើម្បីធ្វើការសួរបនិងចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច