ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ពាណិជ្ជកម្មចិន​ឆ្លើយ​សំណួរ​ទាក់ទងនឹង​ការដែល​ប្រទេសចិន​អនុវត្ត​គោលនយោបាយ​ពន្ធគយសូន្យ​ភាគរយ​ដោយគ្រប់​ជ្រុងជ្រោយចំពោះ​ប្រទេស​អាហ្វ្រិកចំនួន៥៣​ដែលបានបង្កើត​ទំនាក់ទំនង​ការទូតជាមួយ​ចិន​

ចែករំលែក៖

ប្រទេសចិន ៖ ប្រទេសចិននឹង​ចាប់ផ្តើមអនុវត្ត​គោលនយោបាយ​ពន្ធគយសូន្យ​ភាគរយ​ដោយគ្រប់ជ្រុង​ជ្រោយ​ចំពោះ​ប្រទេសអាហ្វ្រិក​ចំនួន៥៣​ដែលបាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយចិន​​ចាប់ពីថ្ងៃទី១​ខែឧសភា​ឆ្នាំ២០២៦​តទៅ​ ។ ​​មន្ត្រី​ទទួល​ខុសត្រូវនៃ​អគ្គនាយកដ្ឋាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកនៃ​ក្រសួងពាណិជ្ជកម្មចិន​បានឆ្លើយ​​សំណួររបស់​អ្នកសារព័ត៌មាន​ទាក់ទងនឹង​គោលនយោបាយ​នេះ ។

កាលពីថ្ងៃទី១៤​ខែកុម្ភៈ​ឆ្នាំ២០២៦ ​លោក Xi Jinping ​ប្រធានរដ្ឋចិន​បានប្រកាស​ក្នុងសារលិខិត​អបអរសាទរ​ការបើក​កិច្ចប្រជុំកំពូល​នៃសហភាព​អាហ្វ្រិកថា​ ភាគីចិននឹង​​​អនុវត្ត​គោលនយោបាយ​ពន្ធគយសូន្យ​ភាគរយ​ដោយគ្រប់ជ្រុង​ជ្រោយ​ចំពោះប្រទេស​អាហ្វ្រិក​ចំនួន៥៣​ដែលបាន​បង្កើតទំនាក់ទំនង​ការទូតជាមួយចិន​ចាប់ពីថ្ងៃទី​ ១ ខែឧសភា​ ឆ្នាំ ២០២៦​តទៅ ​ហើយក្នុងពេល​ជាមួយគ្នានេះ​ ក៏នឹងបន្តជំរុញ​ការចរចានិង​ការចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ស្តីពី​ទំនាក់ទំនង​ភាពជាដៃគូ​សេដ្ឋកិច្ច​អភិវឌ្ឍន៍រួម​ផងដែរ ។

    គិតរហូត​មកដល់​ពេលនេះ ​ចិន​សម្រេច​បាននូវ​ការអនុវត្ត​គោលនយោបាយ​ពន្ធគយសូន្យ​ភាគរយ​ចំពោះ​ប្រទេសអាហ្វ្រិក​ទាំងអស់​ដែលបាន​បង្កើតទំនាក់ទំនង​ការទូតជាមួយ​ចិន ។​ ចិនបាន​ក្លាយជា​អង្គភាពសេដ្ឋកិច្ច​សំខាន់ទីមួយ​​លើពិភពលោក​ដែល​បាន​អនុវត្ត​គោលនយោបាយ​ពន្ធគយសូន្យ​ភាគរយ​ដោយ​ឯកតោភាគី​និង​គ្រប់ជ្រុងជ្រោយ​ចំពោះ​ប្រទេស​អាហ្វ្រិក​ទាំងអស់​ដែលបាន​បង្កើតទំនាក់ទំនង​ការទូតជាមួយចិន​និង​​ប្រទេស​​​អភិវឌ្ឍន៍​តិចតួច​ដែល​បានបង្កើត​ទំនាក់ទំនង​ការទូតជាមួយ​ចិនផងដែរ​ ។ ទីផ្សារដ៏ធំ​ធេង​របស់ចិន​នឹងនាំមក​កាលានុវត្តភាពថ្មី​ចំពោះ​ការអភិវឌ្ឍ​របស់​អាហ្វ្រិក​​​ ហើយវា​មុខជា​នឹង​បំពេញបន្ថែម​កម្លាំងចលករ​យ៉ាងខ្លាំងក្លា​ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​វិនិយោគនិង​ពាណិជ្ជកម្ម​រវាងចិននិង​អាហ្វ្រិក ​និង​ការធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ចរបស់​អាហ្វ្រិក​ជាមិនខាន ៕

ប្រភព ៖ (CCFR)


ចែករំលែក៖