ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់ជាប់ពន្ធនាគារចេញមកវិញលក់គ្រឿងញៀន សមត្ថកិច្ចចាប់ដាក់ពន្ធនាគារទៀត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷.ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដែលដឹកនាំដោយលោកវរៈសេនីយ៍ទោ សាវ សុភក្តី បានបង្រ្កាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់  ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៧ និង៣០នាទី កំលាំង ជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបានឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ០១ នាក់។

                                           

 មន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យបានឱ្យដឹងថា ជន សង្ស័យឈ្មោះ  អុិត ឆេង ហៅ ឆេងភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិមាត់អូរ ឃុំពាំល្វា  ស្រុកសាមគ្គីមុនីជ័យ(មុខសញ្ញាមានដីកា)។ ជាក់ស្តែងកម្លាំងសមត្ថកិច្ចបានឃាត់ និង ត្រួតពិនិត្យឆែកឆេររកឃើញ ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ១៤ កញ្ចាប់តូច , ទូរស័ព្ទដៃ១ គ្រឿង,ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនិតិច្បាប់៕


ចែករំលែក៖