ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងបាវិត​ ឃាត់ខ្លួន ក្មេងទំនើង​ ០៧នាក់ ដដែលបាន​បង្ហោះ​រូបភាព​កាន់​កាំបិត​ ឌឺដង​គ្នា​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Facebook មកធ្វើការអប់រំ

ចែករំលែក៖

ខេត្តស្វាយរៀង:កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត​ ឃាត់ខ្លួន ក្មេងទំនើង​ ០៧នាក់ ដែល​

បាន​បង្ហោះ​រូបភាព​កាន់​កាំបិត​ ឌឺដង​គ្នា​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Facebook មកធ្វើការអប់រំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត។ 

នគរបាលក្រុងបាវិត​បានអោយដឹងថា នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ អនុវត្ត​ន៍​តាម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ លោក​ នាយ​ឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នងការនគរបាលជាតិ​ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង​ បាន​បញ្ជា​អោយ​កម្លាំង​នគរបាល​ នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ អ៊ែម​ សុវណ្ណ​រិទ្ធ​ អធិការ​នគរបាល​ក្រុង​បាវិត​ ស្រាវជ្រាវ និងឃាត់ខ្លួនក្រុម​ក្មេង​ទំនើង​ ០៧នាក់​ ប្រុស ដែល​បាន​បង្ហោះ​រូបភាព​កាន់​កាំបិត​ ឌឺដង​គ្នា​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Facebook។ 

ដោយក្មេងទំនើងទាំងអស់នោះសុទ្ធសឹងតែអនីតិជន  សមត្ថកិច្ចបាន​ធ្វើ​កិច្ច​សន្យា​អប់រំ​ និងអញ្ជេីញ​អាណាព្យាបាល​មក​ទទួល​យក​ដេីម្បី​អប់រំ​បន្ត មិនឲ្យប្រព្រឹត្តអំពើ ដែលសង្គមស្អប់ខ្ពើម បន្តទៀត ។


ចែករំលែក៖