ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ​ TOYOTA Prius បេីក​បុក​ពី​ក្រោយរថយន្ដ​ GAC S7បណ្តាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ បុរសជនជាតិ​វៀតណាម​ម្នាក់​បេីក​រថយន្ដ​ TOYOTA Prius មិនប្រយ័ត្នក៏ជ្រុលបុករថយន្តម៉ាក GAC S7 ពីក្រោយខណៈកំពុងឈប់រងចាំស្តុបបណ្តាលឲ្យរងការខូចខាត។ 

ហេតុ​ការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​១០និង១០នាទី​យប់​ ថ្ងៃ​ទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម​ កែងផ្លូវ​១៨៤​ សង្កាត់​ផ្សារ​ថ្មី​ទី៣​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្ដ​ GAC S7 ពាក់​ផ្លាក​លេខ​ កម្ពុជា​ ENW.0189 កំពុងឈប់រងចាំភ្លេីងស្តុបក្រហម​ បន្ទាប់មកស្រាប់តែមានបុរសជនជាតិ​វៀតណាម​ម្នាក់​បេីក​រថយន្ដ​ TOYOTA Prius ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2AI-2723 មកពីក្រោយលឿនមិនប្រយ័ត្នក៏ជ្រុលបុកបណ្តាលឲ្យរងការខូចខាតទាំងសងខាងតែមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយ​ពេល​កេីត​ហេតុ​ភាគី​ខាង​រថយន្ដ​ TOYOTA Prius បាន​ទទួល​ចេញ​ថ្លៃ​ការ​ជួសជុល​រថយន្ដ​ GAC S7 ទាំង​ស្រុង​ដេីម្បី​បញ្ចប់​រឿង​នៅ​ហ្នឹង​កន្លែង​ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖