ព័ត៌មានទាន់ហេតុការណ៍៖

តដំណាក់ និងក្លាយជាអារាមទេសចរណ៍ដំបូងគេនៅខេត្តសៀមរាប ដែលមានព្រះពុទ្ធបដិមា ស្ពាន់កម្ពស់៩ម៉ែត្រ ទឹបមាសសុទ្ធសម្រាប់ជាទីសក្ការ និងទាក់ទាញភ្ញៀវទេសចរ

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ននេះ អារាមទេសចរណ៍ ជាសមិត្ដផលទេសចរណ៍មួយ ដែលមានភ្ញៀវទេស ចរមានការចាប់អារម្មណ៍ ដូចនេះព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងដំណាក់ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប  កាលពីរសៀលថ្ងៃអាទិត្យ ម្សិលមិញ  ឆ្នាំ២០២៦ ដឹកនាំដោយព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ជាព្រះចៅអធិការវត្តដំណាក់ អគ្គមហាឧបាសក ធម្មចរិយញ្ញាណ កែវ វិមុត្តិ ព្រឹទ្ធមហាឧបាសក ង៉ែត យ៉ិន បានរៀបចំទឹមមាសសុទ្ធបល្ល័ង្គពេជ្រមានលក្ខណៈជាត្របកឈូកទ្រព្រះពុទ្ធបដិមាស្ពាន់កម្ពស់៩ម៉ែត្រតម្កល់នៅមុខព្រះវិហារបង្ហើយ ដើម្បីរក្សានូវគុណភាពស្ពាន់ និងសម្រស់ពណ៌ទឹកមាសឱ្យបានយូរឆ្នាំសម្រាប់ជាទីសក្ការដល់ពុទ្ធបរិស័ទ និងភ្ញៀវទេសចរមកគ្រប់ទិសទីបានឈ្វេងយល់ គោរពបូជាថ្វាយបង្គំ រឭកនឹកដល់គុណរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូ និងជាទីពឹងទីរឭកនៃចិត្ត។នេះការបូជាគុណរបស់ព្រះសម្មាសម្ពុទ្ធរដែលការបូជានេះរមែង នាំបានអានិសង្ស ជាអ្នកមានតេជា នុភាពខ្លាំងក្លាអង់អាចទៅគ្រប់ទីស្ថាន ។

    ព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ជាព្រះគ្រូចៅអធិការវត្តដំណាក់ បានមានសង្ឃដីកាថា លើស នេះទៅទៀតពិធីបិទមាសនេះ ក៏ដើម្បីត្រៀមរៀបចំពិធីបុណ្យឆ្លងព្រះពុទ្ធបដិមានេះ ក្នុងពេលឆាប់ៗខាងមុខផងដែរ។ព្រះអង្គក៏បានថ្លែងអំណរព្រះគុណ​ និងអរគុណដល់ម្ចាស់សទ្ធាគ្រប់រូបបានចូលរួមក្នុងការកសាងនូវព្រះពុទ្ធបដិមានេះ និងម្យ៉ាងទៀត ព្រះពុទ្ធបដិមានេះជាសម្បត្តិរួមសម្រាប់វត្តដំណាក់ ពុទ្ធបរិស័ទជាម្ចាស់សទ្ធា និង​ ពុទ្ធសាសនា ព្រមទាំងជាតិខ្មែរយើងទាំងគ្នាក្នុងការថែរក្សា ការពារ និងការគោរពបូជា។ សូមព្រះសង្ឃក្តី ពុទ្ធបរិស័ទដែលបានចូលរួមក្តី មិនបានចូលរួមក្តី មានចិត្តជ្រះថ្លាត្រេកអររីករាយទទួល យកបុណ្យកុសលរៀងៗខ្លួន​ ។ 

      សូមបញ្ជាក់ថា វត្តដំណាក់ ជាគោលដៅទេសចរណ៍វប្បធម៌ និងព្រះពុទ្ធសាសនាដ៏លេចធ្លោមួយក្នុងខេត្តសៀមរាប។ ភាពទាក់ទាញសំខាន់ៗដែលធ្វើឱ្យទីអារាមនេះក្លាយជាគោលដៅទេសចរណ៍រួមមានស្ថាបត្យកម្មបុរាណ៖ ព្រះវិហារ និងសំណង់ក្នុងវត្តត្រូវបានសាងសង់ឡើងតាមរចនាបទខ្មែរ រួមទាំងព្រះវិហារបុរាណដែលគេរក្សាបាននូវសោភ័ណភាពយ៉ាងល្អ។ទីធ្លាវត្តមានសួនច្បារស្រស់បំព្រង ដើមឈើធំៗ និងផ្តល់នូវភាពស្ងប់ស្ងាត់ ស័ក្តិសមសម្រាប់ការដើរទស្សនាកម្សាន្ត គយគន់សិល្បៈ និងការធ្វើសមាធិ។ហើយឥឡូវនេះ វត្តដំណាក់មានព្រះពុទ្ធបដិមាស្ពាន់កម្ពស់៩ម៉ែត្រ ទឹបមាសសុទ្ធដំបូងគេនៅខេត្តសៀមរាបសម្រាប់ជាទីសក្ការ និងមានការទាក់ទាញភ្ញៀវទេសចរ៕ ដោយ សំរិត


ចែករំលែក៖