ព័ត៌មានទាន់ហេតុការណ៍៖

សំណេរនៅក្នុងសំបុត្រដ៍រន្ធត់ លើភ្នំគិរីរម្យ《បើអ្នកបានឃើញសំបុត្រនេះ បានន័យថា ខ្ញុំបានស្លាប់បាត់ហើយ សូមបងជួយយកម៉ូតូនេះឲ្យបងប្អូនខ្ញុំផង》

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលបានប្រទះឃេីញម៉ូតូ១គ្រឿង ម៉ាក ADV ផ្លាកលេខ ភ្នំពេញ 1LE-9373 នឹងមួកសុវត្ថិភាពននៅជាប់កញ្ចក់គ្មានម្ចាស់នៅចំណុចផ្លូវលំបំបែកជាបីទៅក្រុមហ៊ុនវីរៈប៊ុនថាំ រមណីយដ្ឋាន

ទេសចរណ៍ ស្ថិតក្នុងភូមិថ្មី (គិរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ” ឧទ្យានជាតិគីរីរម្យ ” នារដៀលថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៥ និង ៣០នាទី។

តាមការបញ្ជាក់ពី កម្លាំងសមត្ថកិច្ចនគរបាលដែលប្រចាំការនៅគោលដៅឧទ្យានជាតិគីរីរម្យ ម៉ូតូដែលបានប្រទះឃេីញមានសម្ភារៈជាប់ម៉ូតូ និង ក្នុងកែបដូចជា៖

-កាបូបស្ពាយពណ៌ខ្មៅ១ និងកាបូបយួរពណ៌ក្រហម១ នៅក្នុងកែបម៉ូតូ និងកូនកាបូបដាក់លុយពណ៌ខ្មៅ១

-ស្បែកជើងប៊ូពណ៌ខ្មៅ ១គូ ម៉ាកLV

-ខ្សែក្រវ៉ាត់ពណ៌ខ្មៅ១

-ទូរស័ព្ទមួយគ្រឿង ម៉ាកIPhone ពណ៌ស

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹកឈ្មោះ គន់ សុខហេង ភេទប្រុស កើតថ្ងៃទី ១ ខែ៦ ឆ្នាំ១៩៩៦ ស្រុកកំណើត និងបច្ចុប្បន្ន ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម

-ក្រដាសសៀវភៅ១សន្លឹកសរសេររៀបរាប់ ” បើអ្នកបានឃើញសំបុត្រនេះមានន័យថា ខ្ញុំបានស្លាប់ហើយ សូមបងជួយយកម៉ូតូនេះឲ្យបងប្អូនខ្ញុំផង។ សោខ្ញុំទុកនិងម៉ូតូហើយ ខ្ញុំសូមអរគុណបង!

សូមជួយតេរកបងប្អូនខ្ញុំផង

បងរុំ 0886552007

ប្អូនរឹត 081 836536

សុំទោសដែលធ្វើឲ្យបងពិបាក មានវីដេអូក្នុងទូរស័ព្ទដែលជាការសម្រេចចិត្តចុងក្រោយបែបនេះ ម៉ូតូហ្នឹងមាន GPS គេអាចរកឃើញ ពីខ្ញុំ សុខហេង និងសម្ភារៈខោអាវមួយចំនួនទៀត៕


ចែករំលែក៖