ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៥១នាទីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវ១០១១ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តម៉ាកហ្វតពាក់ស្លាកលេខភ្នំពេញ 2BO 9572 បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតក៏បុកគ្នាជាមួយនិងរថយន្ត១គ្រឿងទៀតម៉ាកស្តារិច ពាក់ស្លាកលេខ ព្រះសីហនុ 2A 9525 បើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាងតែម្តង។
ក្រោយកើតហេតុគាគីទាំងពីបានធ្វើការសម្របសម្រួលដោះស្រាយគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖ សីហា សែនសុខ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច