ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុស-ស្រី ៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាប!ពាក់ព័ន្ធករណីគ្រឿងញៀន ៣ករណីផ្សេងៗគ្នា 

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌ មានជ័យ និង ខណ្ឌ៧មករា បានធ្វើការបង្ក្រាបបានជនសង្ស័យប្រុស-ស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនចំនួន ៣ករណីផ្សេងៗគ្នា ក្នុងនោះជនសង្ស័យប្រុស-ស្រីចំនួន ០៦នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ , ដោយឡែកជនសង្ស័យ ០២នាក់ទៀត ត្រូវបញ្ជូនទៅបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែ ផ្តាច់សារធាតុញៀន។

ការបង្រ្កាបគ្រឿងញៀនទាំង ៣ករណី រួមមាន :

-ករណីទី១ : នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៦ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ០៦នាក់ ជាបន្តបន្ទាប់នៅចំណុចបន្ទប់ជួលលេខ១២ ជាន់ទី២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី២ និងបន្ទប់ជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចលើផ្លូវមហាវិថីសំរោងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកមាន : – ក្រាមសថ្លាចំនួន ១០ កញ្ចប់, – ដបសម្រាប់ប្រើប្រាស់គ្រឿងញៀន ០២, – ដាវកែឆ្នៃចំនួន ០១ដេីម រួមនឹងសម្ភារមួយចំនួនទៀត! ។

-ករណីទី២ : តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ០៧:៣០ នាទី ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៦ មានប្រជាពលរដ្ឋប្តឹងថា: មានករណីបុរសម្នាក់ ឈ្មោះ គង់ ណារ៉ុង ភេទប្រុស អាយុ៣៤ឆ្នាំមានសភាពបែកថ្នាំ ធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងគ្រួសារ នៅចំណុចផ្ទះលេខ១៣៥E២ ផ្លូវលេខ ២១៧ ភូមិ៩ សង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ភ្លាមៗបន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌ៧មករា បានចុះដល់ទីតាំងកើតហេតុភ្លាមៗ ធ្វើអន្តរាគមន៍ឃាត់ខ្លួនជនបង្ក បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់! ។

-ករណីទី៣ : តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ០៩:០០នាទី ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៦ មានប្រជាពលរដ្ឋប្តឹងថាមានករណី បុរសម្នាក់ ឈ្មោះ ម៉ម វិសាល ភេទប្រុស អាយុ ៣៨ឆ្នាំ មានសភាពបែកថ្នាំ ធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងគ្រួសារ នៅចំណុចផ្ទះលេខ០៣៣ ផ្លូវលេខ៣១BT ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ភ្លាមៗបន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានចុះដល់ទីតាំងកើតហេតុភ្លាមៗ ធ្វើអន្តរាគមន៍ឃាត់ខ្លួនជនបង្ក បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕


ចែករំលែក៖