ខេត្តតាកែវ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៦ នេះដោយមានការអង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពីព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តតាកវ កម្លាំងសមត្ថកិច្ចស្រុកអង្គរបុរីបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១២ឆ្នាំ។
មន្ត្រីនគរបាលស្រុកអង្គរបុរីបានឲ្យដឹងថា នៅថ្ងៃចន្ទ ១៤រោចខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៥ និង២០នាទី ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានទទួលពាក្យបណ្តឹងពីឈ្មោះ ចាន់ ថន ភេទស្រី អាយុ៤២ឆ្នាំ ស្ថិតនៅក្នុងភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ បានប្ដឹងជនសង្ស័យចំនួន ០២នាក់ ដែលបានសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើកូនស្រីរបស់គាត់ អាយុ ១២ឆ្នាំ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ខេត្តតាកែវ ដែលមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ នួន ឆេន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅក្នុងភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ដោយកាលពីថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ ២០២៦ វេលាម៉ោង២២និង៣០នាទី ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:បានសម្រេច នៅចំណុចក្នុងផ្ទះជនរងគ្រោះ។
២.ឈ្មោះ លី សេត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដោយកាលពីថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០២៦ វេលាម៉ោង១១និង ១០នាទី បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:បានសម្រេច នៅចំណុចគុម្ពឫស្សីខាងក្រោយរបស់ជនរងគ្រោះ។
ក្រោយទទួលបានពាក្យបណ្តឹងពីម្តាយរបស់ក្មេងស្រីជនរងគ្រោះលោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកផ្ទោល ចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច