ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់លោតពីលើអគារផ្ទះសំណាក់វិមានព្រះច័ន្ទបណ្តាលឱ្យស្លាប់ពេលបញ្ជូនដល់ពេទ្យនៅស្រុកកំរៀង

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់ព្រោះតែវិបត្តិផ្លូវចិត្ត និងស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនផងនោះ បានសម្រេចធ្វើអត្តឃាតដោយលោតពីលើអគារផ្ទះសំណាក់វិមានព្រះច័ន្ទបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មក្រោយបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើត ឡើងកាលពីវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី១៣ ខែនកក្កដា ឆ្នាំ ២០២៦ នៅត្រង់ចំណុចផ្ទះសំណាក់វិមានព្រះច័ន្ទ ស្ថិតក្នុងក្រុមទី២ ភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

មន្ត្រីនគរបាលស្រុកកំរៀងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណាត ណារិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មកររស់នៅភូមិអូដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុតាមការសន្និដ្ឋានរបស់ជំនាញ ជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយលោតពីលើអគារផ្ទះសំណាក់ពិតប្រាកដមែន ដោយសារមានវិបត្តិផ្លូវចិត្ត និងស្ថិតក្រោមឥទ្ធិពលនៃការប្រើប្រាស់គ្រឿង ញៀន ។ បន្ទាប់មកបានប្រគល់ជូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែក៖