ខេត្តព្រះសីហនុ៖ អនុវត្តតាម បទបញ្ជារបស់ លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបើកការស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗបានជាបន្តបន្ទាប់រួមមាន :
ករណីដែលបានបង្ក្រាបរួមមាន : អំពើ:(លួចមានស្ថានទម្ងន់ទោស ,គាស់ទម្លុះទម្លាយ) កាត់ខ្សែភ្លើង និងខ្សែអ៊ីនធឺណិត) ចំនួន០២ករណី, ករណី : អំពើលួច (លួចម៉ូតូ) ១ករណី, ករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) និងពាក់ព័ន្ធអាវុធខុសច្បាប់ ០១ករណី និងករណីឆបោក និងក្លែងបន្លំពាណិជ្ជសញ្ញា ១ករណី ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៨នាក់ (ជនជាតិខ្មែរ០៥នាក់ និងជនជាតិចិន ០៣ នាក់) និងដកហូតវត្ថុតាងជាច្រើន រួមមាន : -ខ្សែភ្លើង, -ខ្សែអ៊ីនធឺណិត, -ម៉ូតូ -អាវុធខ្លី ,-កាំបិត ,-ទូរស័ព្ទដៃ,- -រថយន្ត -ប្រាក់ក្លែងក្លាយ និងសម្ភារផ្សេងៗ ពាក់ព័ន្ធនឹងសកម្មភាពល្មើស !។
បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលា ដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច