ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២០និង០០នាទី កម្លាំងជំនាញផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋាន
នគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកស្រី ឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងរបស់អធិការស្រុកអូររាំង ចុះស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សាន់ បូ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងកាត់សក់ កាន់អត្តសញ្ញាណប័ណ្ណលេខ.២៤០១៩១៩៤៦ករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ នៅចំណុចភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
តាមការសម្របសម្រួលរបស់ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី (តាមរយៈទូរស័ព្ទនៅវេលាម៉ោង ១០ និង ៣៣នាទី បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនកំពុងអនុវត្តនីតិវិធីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តមណ្ឌលគិរី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច