ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តកំពត និង​ខេត្តប៉ៃលិន ស្រាវជ្រាវឃាត់ខ្លួនម្តាយ-កូន ០២នាក់ ករណីHack Facebook បោកប្រាក់ជិត ១០លានរៀល

ចែករំលែក៖

ខេត្តកំពត​÷ យោង​តាម​ប្រភព​ពី​ស្នងការ​នគរបាល​ខេត្ត កំពត ​ដែល​បាន​ដកស្រង់​ការ​សួរ​ចម្លើយ​ពី​ការិយាល័យ​ជំនាញ​បច្ចេកទេស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ​នា​រសៀល​ ថ្ងៃ​ទី​២០ ​ខែកក្កដា ​ឆ្នាំ ​២០២៦នេះ​ បានឱ្យដឹងថា​ ជនសង្ស័យ​ជា​ស្ត្រី​ ០២​នាក់​ម្តាយ​ -កូន​ ដែល​ជាប់​ពាក់​ព​ន្ធ័​បទល្មើស​  :(ឆបោក​ប្រាក់​តាម​បច្ចេកវិទ្យា​, Hack Facebook) របស់​ជន​រង​គ្រោះ​កាលពី​ថ្ងៃ​ទី​១៩ ​ខែមិថុនា ​ឆ្នាំ ​២០២៦ ​នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​- ខេត្តកំពត បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ ឈ្មោះ ​ស៊ូ យី ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​-ខេត្តកំពត មានការ​ខាតបង់​ប្រាក់​ចំនួន ​៩.៩៩០០០០​ រៀល (​ប្រាំបួន​លាន​ កៅសិប​ប្រាំបួន​ម៉ឺន​រៀល​)​ ។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​បាន​ទទួល​បណ្តឹង​ជន​រង​គ្រោះ​ កម្លាំងនគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​ធ្វើការ​ស្រាវជ្រាវ​ឃើញ​ថាម្ចាស់​គណនី​ធនាគារ​ដែល​ទទួល​ប្រាក់​ពី​ជន​រង​គ្រោះ​មាន ឈ្មោះ​ សុំ សុខា ​ហៅ​( ខុំ) ភេទ​ស្រី អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុង-ខេត្ត​ប៉ៃលិន​ ។

ប្រភព​ដដែល​បាន​បន្ត​ថថា នៅ​ថ្ងៃ​ទី ​១៧​ ខែកក្កដា ឆ្នាំ​២០២៦ ​វេលា​ម៉ោង​ ៩​ព្រឹក ក្រោយ​ពី​ទទួល​ចំណារ​ឯកភាព​សំណើរ​សុំ​បើក​ការ​ស៊ើបអង្កេត​បឋមរបស់​ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកំពត កំលាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពត បាន​សហការ​ជាមួយ​កំលាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ប៉ៃលិន​ បាន​នាំ​ខ្លួន​ជនសង្ស័យ​ ឈ្មោះ​ សុំ សុខា ហៅ​( ខុំ​) មក​ធ្វើការ​សាកសួរ ។ 

តាម​ចម្លើយ​សារភាព ឈ្មោះ សុំ សុខា ហៅ( ខុំ) កំលាំង​សមត្ថកិច្ច​បាន​បន្ត​នាំ​ខ្លួន​ ឈ្មោះ ស៊​រ សុ​ខន ហៅ​ (យ៉ា​ន) ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ត្រូវជា​ម្តាយ​ សុំ​ សុខា ​ហៅ( ​ខុំ​)​ និង​ចាប់​យក​វត្ថុ​តាង​ទូរ​សព្ទ័​ដៃ​ដែល​ប្រើប្រាស់​ប្រព្រឹត្ត​បទល្មើស​ចំនួន ​០២​គ្រឿង​រួម​មាន​ : ១- OPPO A3X ពណ៌​ខ្មៅ​មាន ​IMEl 1: 863971072992710 . IMEl2: 863971072992702 ប្រើ​ស៊ី​មកា​ត​លេខ ​097 793 4657 មាន​ស្រោម​ពណ៌​ត្នោត​ជា​របស់​ ឈ្មោះ​ ស៊​ត សុ​ខន​ ។ ទី​២- ម៉ាក IPHONE11 ពណ៌​សមាន ​IMEl1: 356557102477659 IMEl: 12863971072992702 ប្រើ​ស៊ី​ម​លេខ 097 7934 657 មាន​ស្រោម​ពណ៌​ខ្មៅ ជា​របស់​ឈ្មោះ សុំ សុខា ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា​ ជនសង្ស័យ​ ០២​នាក់​ ម្តាយ- កូន បន្ទាប់​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សាកសួរ​យ៉ាង​ម៉ត់ ចត់​មក បាន​សារភាព​ពី​ការ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​បច្ចេកវិទ្យា​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ​។ សេចក្តីសន្និដ្ឋាន​របស់​សមត្ថកិច្ច ការ​ស៊ើបអង្កេត​ដែល​ធ្វើ​ឡើង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​: ជនសង្ស័យ​ចំនួន​ ០២​នាក់: ទី​១- ឈ្មោះ​ ស៊​ត សុ​ខន ​ហៅ​ (យ៉ា​ន) ភេទ​ស្រី អាយុ​ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មុខរបរ​(អ្នករត់​តុ), ទី​២- ឈ្មោះ ​សុំ សុខា ហៅ​( ខុំ )ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មុខរបរ​(ជំនួយការ​ចុងភៅ​) ។ 

ជនសង្ស័យ​ទាំង២​នាក់​ ម្តាយ-កូន ​ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សាកសួរ រួចរាល់នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែ កក្កដា​ ឆ្នាំ២០២៦នេះ​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី ​៕


ចែករំលែក៖