ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិមីយ៉ានម៉ាចិត្តល្អបំផុតលើពិភពលោក

ចែករំលែក៖

តាមតារាង ស្តីពីមនុស្សចិត្តល្អ បរិច្ចាគ របស់អង្គការ World Giving Indix 2016 បានបង្ហាញឲ្យឃើញថា ពលរដ្ឋចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរនៅលើពិភពលោក ស្ថិត បាតតារាំងចំណាត់ថ្នាក់ ចំណែកប្រទេសដែលមានចិត្តល្អបំផុតនោះ គឺមីយ៉ានម៉ា ជាប្រទេសទើបតែស្ងប់នូវស្នូរគ្រាប់កាំភ្លើង និងទើបតែមានស្ថិរភាពនយោបាយ ។

World Giving Indix 2016(WGI)បានបង្ហាញពីតួលេខចិត្តស្តីពីការបរិច្ចាគឆ្នាំ២០១៦ ត្រូវបាន អង្គការមនុស្សធម៌ Charities Aid Foundation ប្រកាសកាលពីថ្ងៃទី២៥ ខែតុលា ដោយក្នុងនោះ មាន១៤០ប្រទេសស្ថិតនៅក្នុងតារាងចំណាត់ថ្នាក់ ។ លទ្ធផលទាំងនោះ បានបង្ហាញឲ្យឃើញថា ពលរដ្ឋរស់នៅក្នុងប្រទេសកំពុងតែមានសង្គ្រាម ប្រទេសក្រីក្រ បែរជាមានសណ្តានចិត្តល្អជាងប្រទេសអ្នកមាន ដូចជារុស្ស៊ី អីតាលី ចិន ជប៉ុន ជាដើម ។

ជារៀងរាល់ថ្ងៃ មនុស្សជាតិកំពុងប្រឈមនឹងការស្រេកឃ្លាន ខ្វះខាត គ្រប់បែបយ៉ាងនៅក្នុងប្រទេសក្រីក្រ ប៉ុន្តែពលរដ្ឋនៅក្នុងប្រទេសទាំងនោះ បែរជាមានសណ្តានចិត្តល្អ ចេះជួយសណ្តោស ប្រណី ហ៊ានបរិច្ចាគ ចែករំលែក ជួយដល់អ្នកទន់ខ្សោយជាងខ្លួន ប្រសើរជាងពលរដ្ឋនៅក្នុងប្រទេស អ្នកមាន ។

ពលរដ្ឋនៅក្នុងប្រទេសអីរ៉ាក់ជាប់លំដាប់ទីមួយពីការជួយដល់អ្នកដទៃ ទោះជាអ្នកមិនស្គាល់ក្តី ។ ចំណែកប្រទេសអ្នកមាននៅអឺរ៉ុប ដូចបារាំង ស្ថិតលំដាប់ជាង១០០ ។

មីយ៉ានម៉ា គឺស្ថិតនៅកំពូលតារាងចិត្តល្អរបស់(WGI) ជាច្រើនឆ្នាំជាប់គ្នា ។ សាស្ត្រាចារ្យ AungTunThet ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីមីយ៉ានម៉ា បានលើកឡើងថា វិធីសាស្ត្រអ្វីដែលប្រទេសក្រីក្រក្លាយទៅជាប្រទេសអ្នកមាន ? ចម្លើយរបស់លោក គឺស្ថិតនៅការសណ្តោសប្រណី គឺឲ្យច្រើនជាងចង់ទទួលបានផលមកវិញ ។

នៅក្នុងការស្ទង់មតិរបស់ World Giving Indix 2016 និង តួលេខរបស់ Gallup world Poll បានស្ទង់មតិទៅលើពលរដ្ឋប្រមាណ៩៥ភាគរយ ចាប់ពីអាយុ១៥ឆ្នាំ ឡើងទៅ ជុំវិញពិភពលោក ស្មើនឹង៥,១ពាន់លាននាក់ ។

លទ្ធផលបានបង្ហាញឲ្យឃើញថា ប្រទេសមីយ៉ានម៉ា ឈរលំដាប់ទីមួយ ពីពលរដ្ឋចិត្តល្អ បន្ទាប់មក គឺអាមេរិក ប្រទេសមហាអំណាចទី១ លើពិភពលោក និងអូស្ត្រាលី ,ញ៉ូវហ្ស៊ឺឡែន , ស្រីលង្កា និងកាណាដាជាដើម ។

ចំណែកប្រទេសនៅក្នុងតំបន់អាស៊ានវិញ មានឥណ្ឌូនេស៊ី ស្ថិតនៅលំដាប់ទី៧ ,ម៉ាឡេស៊ីលំដាប់ទី២២ ,សិង្ហបុរីស្ថិតនៅលំដាប់ទី២៨, ថៃស្ថិតនៅលំដាប់៣៧ ហ្វីលីពីនស្ថិតនៅលំដាប់៤៧,វៀតណាមស្ថិត ក្នុងលំដាប់ទី ៦៤ និងកម្ពុជាស្ថិតនៅលំដាប់ទី៩៨ ។

ចំណែកពលរដ្ឋចិនដែលស្ម័គ្រចិត្តជួយដល់អ្នកដទៃ លះបង់ទ្រពសម្បត្តិជួយដល់អ្នកទន់ខ្សោយ ក្រីក្រ គឺមិនមានឡើយ ពលរដ្ឋចិន ចិត្តកំណាញ់បំផុត លើពិភពលោក ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់១៤០/១៤០ប្រទេស ៕ ម៉ែវ សាធី

donation-2 81050552 china-poor-afp-1477538630-1477539899105


ចែករំលែក៖