ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍វាងម៉ូតូ pcx និងរថយន្ត prius មិនចាំស្លាកលេខប៉ះគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យនារីវ័យក្មេងម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់បានរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្ត prius មិនចាំស្លាកលេខបើកមកប៉ះហើយព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង ១០ និង ៤៥ នាទីយបើថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្ដោយអាផ្លូវ៣១៧ កែងនឹង៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រពភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញនារីវ័យក្មេងម្នាក់ជិះម៉ូតូ ១គ្រឿងម៉ាក PCX ពាក់ស្លាកលេខភ្នំពេញ1CS-1980 លុះមកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជាបួនក៏មានរថយន្ត prius មិនចាំស្លាកលេខបើកមកប៉ះនិងម៉ូតូបណ្ដាលឲ្យដួលធ្វើឲ្យនារីវ័យក្មេងម្នាក់រងរបួសធ្ងន់ ចំណែករថយន្តបានព្យាយាមបើករត់ចេញពីកន្លែងហេតុបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យចំណែកម៉ូតូត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរងចាំម្ចាស់មកទទួលនៅពេលករោយដោយឡែកសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមរករថយន្តដែលបង្ករដើម្បីឲ្យមកដោះស្រាយគ្នានៅពេលករោយ៕ ដោយ៖ សីហា សែនសុខ


ចែករំលែក៖