ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​ឈ្មោះ​ ចិន្តា​ សុវណ្ណារី​ ដែល​ជេរប្រមាថ​វីរៈ​កងទ័ព​ជួរមុខ​ ត្រូវបាន​មន្ត្រី​នគរបាល​ នាំចូល​រថយន្ត​ដេីម្បី​យកទៅ​សួរចម្លេីយ​នៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ : លោកឧត្ដមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រងនគរបាល​ជាតិ​ និង​ ជាស្នងការ​នគរបាល​រាជធានី​ បានអោយដឹងថា​ នៅព្រឹក​ថ្ងៃទី​ ១៣​ ខែ​ សីហា​ ឆ្នាំ​ ២០២៦​ នេះ​  ស្ត្រី​ឈ្មោះ​ ចិន្តា​ សុវណ្ណារី​ ដែល​ជេរប្រមាថ​វីរៈ​កងទ័ព​ជួរមុខ​ ត្រូវបាន​មន្ត្រី​នគរបាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​រ​នាំចូល​រថយន្ត​ដេីម្បី​យកទៅ​សួរចម្លេីយ​នៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ។

តាម​ព័ត៌មាន​ដែល​ទទួលបាន​ជាបន្តបន្ទាប់​ ស្ត្រី​អ្នកលក់​ទូរស័ព្ទ​រូបនេះ​ ធ្លាប់​បាន​ជេរ​ប្រមាថ​អតិថិជន​ច្រើន​ករណី​ណាស់​ ការ​ជេរប្រមាថ​វីរៈ​កងទ័ព​ជួរមុខ​មិនមែន​ជាលេីកទី​១របស់​នាងនេះទេ​ ។  សូមច្បាប់​ដាក់​ទោស​អោយ​ម៉ឺងម៉ាត់​កុំយោគយល់​ស្ត្រី​រូបនេះ​អោយសោះ​ ។

សូមបញ្ជាក់ថា , មជ្ឈដ្ឋានមហាជន បានបង្ហោះលើបណ្ដាញសង្គម មិនពេញចិត្តចំពោះទង្វើនិងពាក្យសំដី ដ៏អសីលធម៌ របស់ស្ត្រីរូបនេះ ។ ទោះជាមានការសុំទោស ជាសាធារណៈ ប៉ុន្តែការសុំទោសនេះ ធ្វើមិនអស់ពីចិត្តទេ បង្ហោះបង្ហាញពីភាពហ៊ឺហារ ក្នុងរថយន្ត កាន់តែធ្វើឲ្យមានការរិះគន់ដ៏ច្រើនចំពោះស្ត្រីរូបនេះ ៕

ដោយ : សិលា


ចែករំលែក៖