ភ្នំពេញ៖ មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថានៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៥:០៦នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួចនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(លួចម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ស៊េរី2018 ពណ៍ខ្មៅ) ប្រព្រឹត្តស្ថិតនៅចំណុចមុខផ្ទះលេខ១១ ផ្លូវលេខ៣៣៥ ក្រុមទី២៤ ភូមិ៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពខាងលើបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គឹម សម្ផស្ស ភេទប្រុស អយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ មានទីកន្លែងកំណើត ទីរួម ខេត្តស្វាយរៀង ( មានសារធាតុញៀន) ។
វត្ថុតាងចាប់យកមាន៖
-ដែកសំប៉ែតកែច្នៃសម្រាប់កាច់កម៉ូតូ ចំនួន០១និងសោរខ្សៀលេខ០៨ចំនួន០១ (ជារបស់ជនសង្ស័យសម្រាប់ធ្វើសកម្មភាពលួចនៅពេលកើតហេតុ) , ម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ស៊េរី2018 ពណ៍ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1S-5696 ដែលមានលេខតួ: ND125M-5220575 លេខម៉ាស៊ីន: ND125ME- 5220575 (ជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះ គឹម សម្ផស្ស លួចយកនៅពេលកើតហេតុ) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ។
ជនរងគ្រោះឈ្មោះ ថន រក្សា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតអគ្គិសនី ឆ្នាំទី១ ស្នាក់ផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច