ព័ត៌មានទាន់ហេតុការណ៍៖

នាវាទេសចរណ៍អន្តរជាតិ ODYSSEY ដឹកភ្ញៀវជាង ២០០នាក់ ចូលចតនៅខេត្តព្រះសីហនុ​ នាព្រឹកថ្ងៃទី២៥​ កញ្ញា​នេះ!

ចែករំលែក៖

 

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍អន្តរជាតិដ៏ប្រណីត ១គ្រឿង មានឈ្មោះថា ODYSSEY ពាក់សញ្ជាតិ BAHAMAS នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានចូលចតយ៉ាងសុវត្ថិភាពនៅឯកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីនាំយកភ្ញៀវទេសចរមកទស្សនាកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងតាមរបាយការណ៍បានឱ្យដឹងថា នាវាទេសចរណ៍នេះមានផ្ទុក ភ្ញៀវទេសចរអន្តរជាតិសរុប ២៣៦ នាក់ (ស្រី ១៣៥នាក់) មកពី ១៧សញ្ជាតិ បុគ្គលិកនាវិកសរុប ១៦៦នាក់ (ស្រី ១៧នាក់) មកពី ២០សញ្ជាតិ។

វត្តមាននៃការចូលចតរបស់នាវាទេសចរណ៍ ODYSSEY នាពេលនេះ គឺជាសញ្ញាណដ៏ល្អប្រសើរមួយបង្ហាញពីការងើបឡើងវិញ និងភាពទាក់ទាញនៃវិស័យទេសចរណ៍សមុទ្ររបស់កម្ពុជា ដែលតែងតែស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរគ្រប់ជាតិសាសន៍។

ក្នុងអំឡុងពេលឈប់សម្រាកនៅខេត្តព្រះសីហនុ ភ្ញៀវទេសចរអន្តរជាតិទាំងអស់គ្រោងនឹងចុះទស្សនាកម្សាន្តតាមតំបន់រមណីយដ្ឋាន និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតនានា ព្រមទាំងស្វែងយល់ពីវប្បធម៌ និងប្រពៃណីដ៏សម្បូរបែបរបស់កម្ពុជាផងដែរ៕ដោយ​៖តារា​


ចែករំលែក៖