ព័ត៌មានទាន់ហេតុការណ៍៖

ភាគកណ្តាលវៀតណាមរងការលិចលងដោយទឹកជំនន់ ស្លាប់និងបាត់ខ្លួនកើនឡើង៤៥នាក់

ចែករំលែក៖

តាមការប្រកាសរបស់មជ្ឈមណ្ឌុលគ្រប់គ្រងគ្រោះធម្មជាតិ PCTT ប្រចាំនៅខេត្តដាណាំង បានឲ្យដឹងថា គិតដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា បណ្តាខេត្តនៅក្នុងតំបន់ភាគកណ្តលប្រទេសវៀតណាមមានអ្នកស្លាប់ បាត់ខ្លួន និងរបួសសុប៤១នាក់ ហើយ ដោយសារតែភ្លៀងធ្លាក់ខ្លាំងតាំងពីថ្ងៃទី៣០ខែតុលាមកទលពេលនេះ។

ក្នុងចំណោមនោះមាន មនុស្ស១៥នាក់ស្លាប់ មាននៅខេត្តQuangBinh៣នាក់,Quang Tri ២នាក់,BinhDinh២នាក់,Phu Yen ៧នាក់,DakLak១នាក់។ ក្រៅពីនេះ នៅមានរងរបួសនិងបានខ្លួនស្ថិតនៅក្នុងខេត្តខាងលើផងដែរ។

អំពីផ្ទះសម្បែង រងការខូចខាតយ៉ាងតំណាំ ក្នុងនោះផ្ទះ២២៥ខ្នង រងការខូចខាត៧០ភាគរយ ក្នុងនោះនៅខេត្តPhu Yen មានរហូតដល់ ១៨៩ខ្នង។ ក្រៅពីនេះនៅមានផ្ទះខូចខាតពី៣០ដល់៧០ភាគរយមានរាប់រយខ្នងទៀត។

ក្រៅពីនេះនៅមានផ្ទះជាង ៤២.៨១២ខ្នង លិចលងដោយទឹកជំនន់ ក្នុងនោះខេត្ត QuangBinh 25.896ខ្នង,ខេត្តQuang Tri មាន៩៦៧៩ខ្នង,ខេត្តPhu Yen ៨០០ខ្នង និងខេត្តជាច្រើនទៀត ក៏រងការលិខលងផងដែរ ។ ផ្ទៃដីកសិកម្ម រាប់រាប់សិបពាន់ហិកតា រងការលិចលង់ធ្វើឲ្យផលដំណាំទាំងឡាយត្រូវខូចខាតទាំងស្រុង ។

នៅពេលនេះទឹកនៅតាមដងទន្លេរនានាបានស្រកចុះជាបណ្តើរៗ ។ ផ្លូវថ្នល់ជាច្រើនរងការខូចខាតយ៉ាងដំណំ ។ សត្វចិញ្ចឹមរាប់សិបពាន់ក្បាលងាប់ ដោយត្រូវទឹកជំនន់កួចទៅបាត់ ៕ ម៉ែវ សាធី

vietnam_-_flood_350_x_245 1320132002199_1320132002199_r index


ចែករំលែក៖