របួសភ្នែករបស់ខ្សែប្រយុទ្ធសញ្ជាតិហុល្លង់ Robin van Persieបានជាសះ ស្បើយវិញហើយ។
អតីតកីឡាកររបស់ក្លិបបិសាចក្រហ Manchester Unitedរូបនេះមាន ទម្រង់លេងយ៉ាងល្អឲ្យក្រុម Fenerbahceពេលប៉ះក្រុម Akhisarដោយស៊ុតបាល់ បញ្ចូលទីបានទៀតផង។ ប៉ុន្តែគាត់បែរជាប៉ះទង្គិចគ្នាជាមួយនឹងកីឡាករ Abdulwahid Sissokoបង្កឲ្យមានរបួសភ្នែក។
Robin van Persie ត្រូវបានសែងចេញពីទីលានភ្លាមៗពេលឃើញមាន ឈាមចេញពីភ្នែករបស់គាត់។ ប៉ុន្តែពេលនេះគាត់ហាក់ដូចជាជាសះ ស្បើយយ៉ាងរហ័សដោយបានបង្ហោះរូបភាពលំហែរកាយជាមួយនឹងភរិយារបស់គាត់ឈ្នោះ Bouchraនៅឆ្នេរសមុទ្រទៀតផង ។
នាងBouchraបានថ្លែងថា “របួសនៅក្នុងការប្រកួតរបស់Robin van Persie ហាក់បីដូចជាគាត់ជាអ្នកប្រដាល់អ៊ីចឹង។ ចំណែកកីឡាករវ័យ៣៣ឆ្នាំ Robin van Persie បានឆ្លៀតឱកាសអរគុណដល់អ្នកគាំទ្រ របស់គាត់ដែលបានបួងសួងសុំឲ្យគាត់ឆាប់ជាសះស្បើយតាមរយៈបណ្តាញសង្គម Twitter ៕