ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធថ្នាំញៀន៤កញ្ចប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលអង្គភាពអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះឃាត់ខ្លួនជនសង្ស័យករណីជួញដូរថ្នាំញៀន ម្នាក់ កាលពីវេលាម៉ោង៨និង៤០ នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នៅចំណុច ក្បែរហាងស៊ុំគោភ្នំធំ ស្ថិតក្នុងភូមិ ព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុង-ខេត្ត បាត់ដំបង។

លោកស៊ាន សុណាល់ នាយការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជន សង្ស័យករណីរក្សាទុក និងជួញដូរថ្នាំញៀន ខាងលើនេះកម្លាំងជំនាញបានរកឃើញថ្នាំញៀនចំនួន៤កញ្ចប់។ លោកបន្តថាជន សង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ សុថង ម៉ាឡៃថន ភេទ ប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិ នរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

លោកបញ្ជាក់ថា សមត្ថកិច្ចបានរក ឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន៤កញ្ចប់ទម្ងន់០,៩៧ក្រាមដោយជនសង្ស័យលាក់ទុកនៅក្នុងខ្លួន។ ក្រៅពីដកហូតថ្នាំញៀនសមត្ថកិច្ចបានដកហូតម៉ូតូចាស់កែច្នៃ១គ្រឿង ទូរស័ព្ទដៃ១ គ្រឿងអំពូលទែរម៉ូម៉ែត្រកែច្នៃសំរាប់ជក់ថ្នាំញៀន១ដែកកេះ១ បច្ចុប្បន្នជនសង្ស័យ ខាងលើរួម និងវត្ថុតាងត្រូវបានកម្លាំង ជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តទៅតាមផ្លូវច្បាប់កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ៕ សហការី

pic1


ចែករំលែក៖