លោក Gareth Southgate អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសចង់ឲ្យសមាគមបាល់ទាត់អង់គ្លេស សម្រេចចិត្តឲ្យបានឆាប់រហ័សថា តើពួកគេផ្តល់តំណែងដឹកនាំក្រុមជម្រើសជាតិជាអចិន្ត្រៃយ៍ ឬយ៉ាណា?
Gareth Southgate ដឹកនាំក្រុមជម្រើសជាតិអង់គ្លេសបាន៤ប្រកួតបន្ទាប់ ពីកម្មវិធីមិត្តភាពជាមួយនឹងប្រទេសអេស្ប៉ាញ ហើយ ក្រោយពេលលោក Sam Allardyce ត្រូវបានបណ្តេញចេញពីតំណែង ។
លោក Southgateបានប្រាប់កាសែតអង់គ្លេសថា “វាពិតជាមានសារសំខាន់ណាស់ដែលដឹង ថា ត្រូវធ្វើអ្វីក្រោយពាក់កណ្តាលខែវិច្ឆិកា។ ចំណែកអ្នករាល់គ្នាទាំងអស់ ក៏ចង់ដឹងដែរពីព័ត៌មាននៅក្នុង ខែវិច្ឆិកា ឬខែធ្នូដើម្បីដឹងច្បាស់ថា នឹងត្រូវធ្វើអ្វី” ៕