ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហមជាក្លិបចំណាយថ្លៃឈ្នួលឲ្យកីឡាករច្រើនជាងគេលើពិភពលោក

ចែករំលែក៖

តាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ក្លិបយក្សរបស់អង់គ្លេស Manchester United គឺជាក្លិបបាល់ទាត់ ដែលចំណាយលុយឲ្យថ្លៃឈ្នួលដល់កីឡាករច្រើនជាងគេបំផុតលើពិភពលោក ដោយឈរនៅពីលើក្លិបយក្សរបស់អេស្ប៉ាញ Barcelona និង Real Madrid ទៅទៀត។

ក្លិបបិសាចក្រហម Manchester United ជាក្លិបបាល់ទាត់ ដែលឲ្យថ្លៃឈ្នួលកីឡាករច្រើនជាងគេបំផុតលើលោក ដោយគិតជាមធ្យម ៥,៧៧លានផោនសម្រាប់កីឡាករ១នាក់ រយៈពេល១ឆ្នាំ។ នេះជាការសិក្សាលើកីឡា៧ប្រភេទ និងក្លិបកម្រិតអាជីពធំចំនួន៣៣៣។

ចំណែកក្លិបយក្សរបស់អេស្ប៉ាញ Barcelona ជាក្លិបបាល់ទាត់ ដែលចំណាយថ្លៃឈ្នួលកីឡាករច្រើនបំផុតលំដាប់ទី២ ដោយចំណាយគិតជាមធ្យម ៥,៦៥លានផោនក្នុង១នាក់ រយៈពេល១ឆ្នាំ ខណៈដែល Manchester City ស្ថិតនៅលេខរៀងទី៣ ចំណាយគិតជាមធ្យម៥,៤២លានផោន និងក្លិបអតីតជើងឯក UEFA Champions League រដូវកាលមុនស្ដេចស Real Madrid ស្ថិតនៅលេខរៀងទី៤ ចំណាយគិតជាមធ្យម៥,០៥លានផោន ។

បន្តបន្ទាប់មកទៀតមានក្លិបតោខៀវ Chelsea(5), Paris SG(6), Bayern Munich(7), Juventus(8), Arsenal(9), Liverpool(10) ៕

bestwagesclubs_large epltablebestwages_large manutdsquard_large


ចែករំលែក៖