ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធបិតីកូរ៉េខាងត្បូងជួលមេធាវីការពារមុនពេលសួរចម្លើយ

ចែករំលែក៖

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយនៅថ្ងៃតី១៥ ខែវិច្ឆិកា ថា ប្រធានាធិបតីផាក យុងហេ បានជួលមេធាវីការពារនៅមុនពេលសួរចម្លើយផ្ទាល់នៅក្នុងសប្តាហ៍នេះ ពាក់ព័ន្ធនឹងរឿងអាស្រូវនយបោយរបស់លោកស្រី ។

លោកស្រីប្រធានាធិបតីបានសម្រេចជ្រើសរើសលោក YooYeong Ha អតីតសមាជិកគណកម្មាធិការអាចិន្ត្រៃយ៍នៃស្ថាប័នសិទ្ធិមនុស្សកូរ៉េខាងត្បូង ធ្វើជាអ្នកតំណាង ផ្លូវច្បាប់របស់លោកស្រី។

ក្រុមចៅក្រមបានប្រកាសទៅកាន់ការិយាល័យវិមានប្រធានាធិបតីថា ភាគីតុលាការសង្ឃឹមថា លោកស្រីនឹងរៀបចំឲ្យមានការសួរចម្លើយផ្សាយផ្ទាល់នៅថ្ងៃតី១៦ ខែវិច្ឆិកា ។

ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងតែប្រឈមនឹងការសង្ស័យថា លោកស្រីបានជាប់ពាក់ព័ន្ធទៅនឹង ការដាក់គំនៀបទៅលើក្រុមហ៊ុនធំៗ ឲ្យបង់ប្រាក់ទៅលើមូលនិធិ២ផ្សេងគ្នា ដែលគ្រប់គ្រងដោយមិត្តភក្តិរបស់ប្រធានាធបិតី ។

ប្រសិនបើផ្តន្ទាទោសនោះ លោកស្រីអាចនឹងជាប់ទោសពីបទ ប្រើប្រាស់អំណាចដើម្បីផលប្រយោជន៍។

នៅពេលនេះ ការធ្វើបាតុកម្មប្រឆាំងលោកស្រី កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ប៉ូលិសទីក្រុងសេអូលបានឲ្យដឹងថា មានបាតុករប្រមានជាង១៧ពាន់នាក់ចូលរួមធ្វើបាតុកម្ម ចំណែកក្រុមអ្នកដឹកនាំបាតុកម្មបញ្ជាក់ថា មានបាតុករចូលរួមរហូតដល់ជាង១លាននាក់ ។

នៅពេលនេះដែរ ក្រុមព្រះរាជ្យអាជ្ញា ក៏បានបើកការស្រាវជ្រាវស្វែងរកការពាតិ ថា លើលោកស្រីមានដាក់គំនៀបទៅលើក្រុមហ៊ុនធំៗ នៅកូរ៉េខាងត្បូងដែរ ឬទេ។ ក្នុងចំណោមក្រុមហ៊ុន ដែលចាប់អារម្មជាងគេនោះ គឺប្រធានក្រុមហ៊ុន Hyundai Motor និងប្រធានក្រុមហ៊ុន Samsung ។ ក្រុមព្រះរាជ្យអាជ្ញា បានបើកការស្រាវជ្រាវថា តើលោកស្រីផាក យ៉ុងហេ ជាប់ពាក់ព័ន្ធ ឬដាក់គំនៀបទៅលើក្រុមហ៊ុនទាំងនោះដែរឬទេ ។

ក្រៅពីនេះ នៅមានក្រុមហ៊ុនជាច្រើនផ្សេងទៀត រងការស្រាវជ្រាវ ថា តើមានការបង្ខំឲ្យបរិចាកប្រាក់ឲ្យមូលនិធិ២ ដែលគ្រប់គ្រងដោយមិត្តភក្តិដ៏ជិតស្និទ្ធនឹងប្រធានាធិបតី។

នៅពេលនេះ ប្រធានាធិបតីផាក យ៉ុងហេ កំពុងប្រឈមនឹងគំនៀបពីពលរដ្ឋយ៉ាងខ្លាំង ។ នៅថ្ងៃទី១២ ខែវិច្ឆិកា ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងសេអ៊ូលទាមទារលោកស្រីផាក ចុះចេញពីតំណែង។ នេះគឺជាបាតុកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅកូរ៉េខាងជើងរយៈពេលជាង៣០ឆ្នាំកន្លងមក ។

អភិបាលក្រុង សេអ៊ូល លោក Park Won-soon នៅថ្ងៃចន្ទនេះ បានជំរុញឲ្យលោកស្រីប្រធានាធិបតី ផាក យុងហេត្រូវចុះចេញពីតំណែងជាបន្ទាន់ ដើម្បីឲ្យប្រទេស អាចមានឱកាសបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីបាន។

យោងតាមសារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា នៅក្នុងកិច្ចសម្ភាសន៍ ជាមួយសារព័ត៌មាន The Korea Times លោក Park Won-soon អភិបាលក្រុង ដែលគេចាត់ទុកជាបេក្ខជន ដែលមានសក្តានុពលម្នាក់ចំពោះការប្រកួតប្រជែង ជាមួយលោក Cheong WaDaeនៅឆ្នាំក្រោយនេះ គឺបាននិយាយថាជំនឿចិត្តរបស់សាធារណជន ចំពោះលោកស្រីប្រធានាធិបតី គឺវាបានសឹករិចរិលទៅហើយវាមិនអាចទៅរួចនោះទេ ចំពោះលោកស្រីដែលចង់ដឹកនាំ កិច្ចការទំាងក្នុងស្រុកនិងក្រៅប្រទេសនោះ។

សូមជំរាបផងដែរថា លោកអភិបាលក្រុង សេអ៊ូល Park Won-soon គឺជាបាតុករម្នាក់ក្នុងចំណោម បាតុករមួយលាននាក់ដែលបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង សេអ៊ូល របស់កូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍ ដើម្បីទាមទារឲ្យលោកស្រី ផាក យុងហេ លាលែងចេញពីតំណែងឲ្យបានឆាប់ ។

នេះគឺជាការតវ៉ាយ៉ាងធំបំផុតមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តំាងពីប្រជាធិបតេយ្យងើបឡើងក្នុងប្រទេសនេះកាលពីខែមិថុនា ឆ្នាំ១៩៨៧ ៕ ម៉ែវ សាធី

124d2110828t474l10 124d2111219t9887l3


ចែករំលែក៖