ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគេធាក់ទ្វារទាញដាវសាមូរ៉ៃកាប់ក្បាល របួសធ្ងន់ជនដៃដលត្រូវចាប់ខ្លួន

ចែករំលែក៖

ប៉ោយប៉ែត៖ នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហិង្សា (មានស្ថានទម្ងន់ទោស)ប្រព្រឹត្តនៅវេលាម៉ោង៥និង៣០នាទីថ្ងៃទៀបភ្លឺទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចកាសុីណូផ្កាយប្រាំស្ថិតភូមិក្បាលស្ពាន១ សង្កាត់ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ យីប សុនីត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅ បណ្ដោះអាសន្នក្នុងភូមិក្បាលស្ពាន១ សង្កាត់ /ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរកម្មករសំណង់។ រីឯជនរងគ្រោះឈ្មោះលន់ លីស ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅបណ្តោះអាសន្នក្នុងភូមិក្បាលស្ពាន ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យរងរបួសត្រង់លើត្រចៀកខាងឆ្វេងមួយកន្លែងប្រវែង៨សង់ទីម៉ែត្រដេរចំនួន៥ធ្នេរ ។

មន្ត្រីអាវុធហត្ថបញ្ជាក់ថាករណីហិង្សានេះបានកើតឡើងដោដំបូងជនសង្ស័យ ឮសំឡេងមានគេធាក់ទ្វារពេលនោះជន សង្ស័យចេញមកមើលក៏ឃើញជនរង គ្រោះនៅជិតទ្វារ ស្រាប់តែជនសង្ស័យក៏ ចូលទៅក្នុងបន្ទប់យកដាវសាមូរ៉ៃមកកាប់លើជនរងគ្រោះតែម្តងគ្រាដែលគេដឹងថា អ្នកទាំងពីរនាក់ធ្លាប់មានទំនាស់គ្នាកន្លងមក។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានដកហូតដាវសាមូរ៉ៃដែកប្រវែង៥៦សង់ទីម៉ែត្រនិងឃាត់ខ្លួនជនសង្ស័យតែម្តង។ដោយឡែកជនរងគ្រោះត្រូវបានប្រពន្ធបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងរីឯ ជនសង្ស័យអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនទៅអាវុធហត្ថខេត្តបន្ទាយមានជ័យ ៕ វណ្ណា

4 1 2 3


ចែករំលែក៖