ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មប្រឆាំងលោកអូបាម៉ា នៅប្រទេសក្រិក ប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែក

ចែករំលែក៖

ប៉ូលិសក្រិកបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករតវ៉ាប្រឆាំងប្រធានាធិបតីអាមេរិក លោកបារ៉ាក អូបាម៉ា ដែលបំពេញទស្សនកិច្ចចុងក្រោយនៅក្រៅប្រទេសរបស់លោកកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ក្រុមបាតុករមានគ្នាប្រមាណ២៥០០នាក់បានកាន់បដាប្រឆាំងចក្រពត្តិអាមេរិក និងថា មេដឹកនាំអាមេរិកជាមនុស្សអន់ថយ មិនស្វាគមន៍មកកាន់ប្រទេសក្រិកនោះឡើយ ខណៈដែលឆ្ពោះទៅកាន់ទីតាំងប្រជុំរបស់នាយករដ្ឋមន្ត្រីក្រិក Alexis Tsipras និងលោកបារ៉ាក់ អូបាម៉ា ត្រូវបិទមិនឲ្យចរាចរណ៍ ។

ការដង្ហែក្បួនបាតុកម្មនៅទីក្រុង Athens មិនត្រូវបានអនុញ្ញាតរយៈពេល២ថ្ងៃ អំឡុងពេលធ្វើទស្សនកិច្ចដោយលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ទៅកាន់ប្រទេសនេះក្រិក ហើយបន្ទាប់មក លោកអូបាម៉ា ឆ្ពោះទៅកាន់អាល្លឺម៉ង់ និង ប៉េរូ ជាដំណើរទស្សនកិច្ចចុងក្រោយក្នុងនាមប្រមុខរដ្ឋអាមេរិករបស់លោកអូបាម៉ានោះ ។

ប៉ូលិសនិយាយថា ក្រុមបាតុករភាគច្រើនជាក្រុមឆ្វេងនិយម ក្នុងនោះមានក្រុមអនាធិបតេយ្យផងដែរ៤០០នាក់បានដុតធុងសំរាម នៅមុនពេលដែលកម្លាំងសមត្ថកិច្ចបំបែករយៈពេល១ម៉ោងក្រោយមក ៕ ថាច់ យ៉ាត

demonstrators-holding-red-flags-clash-with-greek-riot-police


ចែករំលែក៖