ចិនបានប្រកាសអាសន្ននៅតាមបណ្តោយព្រំដែន ប្រទេសមីយ៉ានម៉ា ក្រោយពេលមានគ្រាប់បែកមួយគ្រប់ ធ្លាក់ចូលក្នុងតំបន់ព្រំដែន ស្ថិតនៅក្នុងប្រទេសចិន ក្រោយពេលក្រុមខ្មាន់កាំភ្លើងមីយ៉ានម៉ា វាយប្រហារទៅលើទីតាំងប៉ូលិសជិតព្រំដែន ។
សារព័ត៌មានស៊ីនហួរបស់ចិនបានផ្សាយថា ការប្រកាសដាក់ទាហានក្នុងភាពអាសន្ន ក្រោយពេលដែល ក្រុមប្រដាប់អាវុធ៣ក្រុមផ្សេងគ្នា បើកការវាយប្រហារទៅលើទីតាំង សន្តិសុខ នៅស្រុក Museនិង Kutkai ក្នុងរដ្ឋShan ភាគខាងជើងនៃប្រទេសមីយ៉ានម៉ា។ តំបន់ខាងលើ គឺជាទីតាំងដែលមានអសន្តិសុខបំផុតក្នុងប្រទេសមីយ៉ានម៉ា ដោយសារតែក្រុម ជ្រុលនិយម បះបោរតែងតែវាយប្រហារទៅលើកម្លាំងសន្តិសុខរដ្ឋាភិបាល ។
ក្រសួងការពារជាតិចិនបានប្រកាសស្នើឲ្យភាគីនៅក្នុងប្រទេសមីយ៉ានម៉ា រក្សាការអត់ធ្មត់ បញ្ចៀសការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង ។ នៅពេលនេះដែរ កម្លាំងទាហានចិនបានបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការរសក្សាដែនអធិបតេយ្យ និងសន្តិសុខនៅតាមព្រំដែន ការពារដល់ពលរដ្ឋចិនរស់នៅទីនោះ ។
ទន្ទឹមនឹងនោះ អគ្គរដ្ឋទូតចិនប្រចាំនៅមីយ៉ានម៉ាបានអំពាវនាវ ឲ្យភាគីពាក់ព័ន្ធអនុវត្តិបទឈប់បាញ់ដើម្បីរក្សាស្ថិរភាពជាតិតាមព្រំដែន ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលចិន ក៏បានអនុញ្ញាតឲ្យពលរដ្ឋមីយ៉ានម៉ាភៀសខ្លួនដោយសាសង្រ្គាមស៊ីវិលនៅតាមព្រំដែននោះ ។
កន្លងមក ក៏មានការវាយប្រហារគ្នានៅតំបន់ភាគខាងជើងមីយ៉ានម៉ា ជាប់ព្រំដែនប្រទេសចិន កាលពីថ្ងៃទី២០ ខែវិច្ឆិកា បណ្តាលឲ្យជនជាតិមីយ៉ានម៉ាពីរនាក់ស្លាប់ ហើយគ្រាប់ផ្លោងមួយចំនួនបានធ្លាក់ចូលក្នុងបន្ទាត់ព្រំដែនប្រទេសចិន។ ទាំងនោះហើយ ធ្វើឲ្យចិនបញ្ចូនកម្លាំងទាហានទៅកាន់ព្រំដែនដើម្បីការពារពលរដ្ឋនៅទីនោះ ។ ការវាយប្រហារគ្នានោះបានធ្វើឲ្យពលរដ្ឋមីយ៉ានម៉ាជាច្រើនត្រូវរត់ចូលផ្ទះសម្បែងភៀសខ្លួនទៅកាន់ប្រទេសចិន ៕ ម៉ែវ សាធី