ព័ត៌មានទាន់ហេតុការណ៍៖

អាម៉ាប់ រត់ម៉ូតូឌុប ចាប់បង្ខាំងក្មេងស្រីអាយុ១៣ឆ្នាំទុករំលោភ ម្ចាស់បន្ទប់ប្តឹងនគរបាលចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ អាម៉ាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាក់ស្តែងបន្ទាប់ពីម្ចាស់ផ្ទះជួលបានទូរស័ព្ទប្តឹងនគរបាលថា អាគាត់មួយនេះ បានធ្វើសកម្មភាពចាប់បង្ខាំងក្មេងស្រីអាយុ១៣ឆ្នាំទុករំលោភក្នុងបន្ទប់ជួលរបស់ខ្លួន ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបន្ទប់ជួលលេខ5C ផ្លូវបេតុង ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីបានទទួលពាក្យបណ្ដឹងតាមទូរស័ព្ទពីម្ចាស់ផ្ទះជួលឈ្មោះ អ៊ឹម ឈួង ភេទប្រុស អាយុ៥៥ឆ្នាំថា មានអ្នកជួលបន្ទប់បង្ខាំង ក្មេងស្រីនៅក្នុងបន្ទប់ ភ្លាមនោះកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ឬស្សីកែវ បានចុះទៅកន្លែងកើតហេតុ សហការជាមួយម្ចាស់ផ្ទះជួល ត្រួតពិនិត្យបន្ទប់លេខ5C ឃើញមានក្មេងស្រីប្រាកដមែន និងបុរសវ័យចំណាស់ម្នាក់ រួចសមត្ថកិច្ចបាននាំអ្នកទាំងពីរ មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។

ប្រភពបន្តថា ក្មេងស្រីរងគ្រោះឈ្មោះ ច ជ ន អាយុ១៣ឆ្នាំ ។ រីឯជនសង្ស័យឈ្មោះ ឈង់ សំឆៃ ហៅម៉ាប់ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុ ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ មុខរត់ម៉ូតូឌប់ ។ ជនសង្ស័យត្រូវកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

e3


ចែករំលែក៖