ព័ត៌មានទាន់ហេតុការណ៍៖

បិទគ្លីនិកដឺបូតេក្រោយវះកាត់កែសុដន់ស្ត្រីម្នាក់អាយុ៣៦ឆ្នាំបណ្តាលឲ្យស្លាប់

ចែករំលែក៖

ភ្នំពេញ៖ គ្រួសារស្ត្រីរងគ្រោះម្នាក់ដែលស្លាប់យ៉ាងអាណោចអាធ័មដោយសារកែពង្រីកសុដន់ឲ្យធំស្អាតបានអំពាវនាវឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលជួយរកយុតិ្តធម៌ចំពោះគ្លីនិក ឌឺបូតេ ដែលស្ថិតនៅផ្លូវលេខ៥៧ សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយអះអាងថា គ្លីនិកមួយនេះព្យាបាលគ្មានវិជ្ជាជីវៈនិងការទទួលខុសត្រូវនៅពេលអ្នកជំងឺមានសភាពធ្ងន់ធ្ងររហូតបាត់បង់ជីវិត ។

តាមសេចក្តីរាយការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះបានស្លាប់កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងមន្ទីរ ព្យាបាលអាយស៊ីយូ ស្ថិតក្នុងផ្ទះលេខ៥ ផ្លូវលេខ៤០២ សង្កាត់ទំន់បទឹក ខណ្ឌ ចំការមន បន្ទាប់ពីគ្លីនិកឌឺបូតេបានវះកាត់សុដន់ឲ្យរីកធំសង្ស័យខុសបច្ចេកទេសធ្វើឲ្យស្ត្រីរងគ្រោះប្រតិកម្មហើយដោយមានសភាពធ្ងន់ធ្ងរក្អួតធ្លាក់ឈាម និងវិលមុខ ខ្លាំងក៏បញ្ជូនទៅសង្គ្រោះបន្តតាំងពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ប្រភពបានបញ្ជាក់ថា ស្ត្រីរងគ្រោះ ឈ្មោះ រស់ សុខនី អាយុ៣៦ឆ្នាំ មានប្តី ឈ្មោះ ផៃ វាសនា អាយុ៣៨ឆ្នាំ មុខរបរ លក់ទូរទស្សន៍ និងមានកូន៤នាក់(ស្រី ម្នាក់) រស់នៅជាមួយគ្នានៅភូមិ-សង្កាត់- ក្រុង-ខេត្តក្រចេះ ។

យោងតាមប្តីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនថ្ងៃកើតហេតុកាលពីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៦ ក្រុមគ្រួសាររបស់ខ្លួនបាន នាំប្រពន្ធ(ស្ត្រីរងគ្រោះ)មកពិគ្រោះជាមួយ វេជ្ជបណ្ឌិតជំនាញវះកាត់សុដន់នៅគ្លីនិក ឌឺបូតេ ។ ពេលនោះគ្រូពេទ្យបានធ្វើតេស្ត ឈាមតែមិនបានបង្ហាញលទ្ធផលឈាម នោះទេនិងបង្អត់អាហារស្ត្រីរងគ្រោះរហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជា ថ្ងៃវះកាត់ប្រពន្ធរបស់គាត់ដោយវេជ្ជបណ្ឌិត ឈ្មោះ ធឿន ចាន់សីហា។ ការវះកាត់សុដន់ នេះបានចំណាយទឹកប្រាក់៣ពាន់ដុល្លារ ដើម្បីឲ្យស្ត្រីរងគ្រោះមានសុដន់ទំហំធំ និង ស្អាតជាងធម្មជាតិ ។

ប្រភពដដែលបានបន្ថែមថា ក្រោយ ពេលកើតហេតុភ្លាមៗគាត់បានទូរស័ព្ទ រាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យនិងធ្វើកោសល្យវិច័យសាកសពប្រពន្ធហើយគាត់បានដាក់ពាក្យ បណ្ដឹងឲ្យសមត្ថកិច្ចនិងក្រសួងសុខាភិបាលពិសេសសុំឲ្យសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ដល់គាត់ ដែលអះអាងថា ប្រពន្ធតរបស់គាត់គ្មានជំងឺ និងមានភាពរឹងមាំណាស់នៅមុនពេលវះកាត់មិនគួរណាស្លាប់ទេ ។

ប្តីស្ត្រីរងគ្រោះបានឲ្យដឹងទៀតថា ក្រោយ ពេលវះកាត់ប្រពន្ធគាត់ត្រូវបានអ្នកគ្រូពេទ្យនៅគ្លីនិកឌឺបូតេ២នាក់ដាក់សេរ៉ូមនិងបង្អត់អាហាររហូតដល់មានសភាពក្អួតធ្លាក់ឈាម និងមានអាការព្រឺរងាៗក៏បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជន យីហោអាយស៊ីយូ ។ ក្រោយមកក្រុមគ្រូ ពេទ្យអាយស៊ីយូ បានបញ្ជាក់ថា ស្ត្រីរង គ្រោះមានសភាពធ្ងន់ធ្ងរដោយសារជាតិ គីមីជ្រាបចូលពេញរាងកាយ និងស៊ីគ្រឿង ក្នុងអស់ ខណៈនោះត្រៀមនឹងបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យឯប្រទេសវៀត ប៉ុន្តែជាអកុសលប្រពន្ធគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ជុំវិញករណីនេះអ្នកយកព័ត៌មាននគរ វត្តមិនអាចសុំការបកស្រាយពីលោកវេជ្ជ បណ្ឌិត ធឿន ចាន់សីហា នៅគ្លីនិកកែ សម្ផស្សដឺបូតេបាននៅឡើយទ េដោយ សារក្រោយពេលកើតហេតុគ្លីនិកនេះបានបិទទ្វារ ។ ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ច ជំនាញនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៦ បានចុះទៅពិនិត្យនិងសួរនាំនៅគ្លីនិកឌឺបូតេនិងមន្ទីរព្យាបាលអាយស៊ីយូដើម្បីចាត់ការតាមនីតិវិធីរួចហើយ។ក្នុងនោះសមត្ថកិច្ចជំនាញអះអាងថា គ្លីនិក២កន្លែងនេះព្យាបាលមនុស្សប្រើឱសថ ខុសបច្ចេកទេសដែលអាចក្រសួងសុខាភិបាលព្រមាននិងបញ្ឈប់អាជីវកម្ម ។

សេចក្តីរាយការណ៍បន្តឱ្យដឹងថា ពាក់ ព័ន្ធករណីគ្លីនិកយីហោ «De Beaute Clinic» បានវះកាត់ពង្រីកសុដន់ស្ត្រីម្នាក់តែត្រូវ ប្រតិកម្មថ្នាំបណ្តាលឱ្យស្លាប់នោះគិតត្រឹមវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី២១ វិច្ឆិកានោះ ព្រះរាជអាជ្ញារងសាលាដំបូងរាជ ធានីភ្នំពេញលោក ស្រី ម៉ាកនី បានសម្រេច បិទទីតាំងនោះជាបណ្តោះអាសន្ន ។

ការសម្រេចបិទទ្វារគ្លីនិក «De Beaute Clinic»នេះគឺបន្ទាប់ពីត្រូវកម្លាំងចម្រុះចុះទៅត្រួតពិនិត្យផ្ទាល់ក្នុងគ្លីនិកនោះកាលពីព្រឹកដោយរកឃើញនៅក្នុងបន្ទប់វះកាត់នោះគ្មានការរៀបចំតាមលក្ខណៈស្តង់ដារ និងគ្មានបច្ចេកទេសត្រឹមត្រូវទេ ហើយបន្ទប់ នោះបានឆ្លងមេរោគទៀតផង ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២១ វិច្ឆិកា ២០១៦ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ព្រះរាជអាជ្ញារង ស្រី ម៉ានី និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀតបានចុះទៅពិនិត្យ និងស្រាវជ្រាវជាបន្ទាន់នៅទីតាំងគ្លីនិក មួយកន្លែងយីហោ «De Beaute Clinic»ស្ថិត នៅជិតរង្វង់មូលកាំកូស៊ីធីក្នុងខណ្ឌប្ញស្សីកែវបន្ទាប់ពីស្ត្រីម្នាក់បានស្លាប់ក្រោយពីវះកាត់ពង្រីកសុដន់ដោយខុសបច្ចេកទេសនៅទីនោះ ។

ទាក់ទិននឹងករណីស្ត្រីស្លាប់ដោយសារវះកាត់ពង្រីកសុដន់នោះត្រូវបានបុរសជាប្តីរៀបរាប់ពីដំណើររឿងទាំងទឹកភ្នែកថា មុនពេលប្រពន្ធគាត់សម្រេចចិត្តឱ្យខាងគ្លីនិក «De Beaute Clinic» វះកាត់សុដន់នោះគឺ គាត់(ប្រពន្ធ)បានដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកឃើញគ្លីនិកខាងលើផ្សព្វផ្សាយ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០១៦ ក្រសួងសុខាភិបាល បានសម្រេចថាបិទមន្ទីរសម្រាកព្យាបាលជំងឺឯកជនឈ្មោះ ឃឹម រ៉ានី ដែលមាន ទីតាំងនៅផ្ទះលេខ១៤ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោកដោយ មូលហេតុថាមន្ទីរពេទ្យនេះបង្កឲ្យមាន បញ្ហាជាច្រើនលើកច្រើនសាដោយមិន គោរពទៅតាមកិច្ចសន្យារបស់ខ្លួនពេលដាក់ ពាក្យស្នើសុំបើកមន្ទីរសម្រាកព្យាបាល ឃឹម រ៉ានី និងមិនគោរពតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងករណីចុងក្រោយក្រសួងបានធ្វើកោសល្យវិច័យសាកសព បុរសម្នាក់បន្ទាប់ពីមន្ទីរពេទ្យមួយនេះបានសង្គ្រោះបន្ទាន់ដោយចាក់ថ្នាំខុសបច្ចេក ទេសបណ្តាលឲ្យបុរសម្នាក់នោះស្លាប់ ៕ រ័ត្ន សុភក្តិ

untitled-1

1 3


ចែករំលែក៖