ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាពេញមួយទំហឹងស្លាប់២នាក់ របួសធ្ងន់ម្នាក់ នៅឃុំក្រាំងយ៉ូវ

ចែករំលែក៖

ខេត្តកណ្ដាលៈ ម៉ូតូ២គ្រឿងបើកបោះពួយបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំង២គ្រឿងស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ រីឯអ្នករួមដំណើរជាមួយម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង២២និង១០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ មាំង ផល ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ជិះម៉ូតូម៉ាកគ្រីសអង្គរ ពណ៌ក្រហម ពាក់ស្លាកលេខ ក 6586-ភព1 ។ ម្នាក់ទៀតឈ្មោះ នី និត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្ដតាកែវ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-1948 និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ សារ៉ូ សារ៉ន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (របួសធ្ងន់) មានទីលំនៅជាមួយអ្នកបើកបរម៉ូតូ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញភាគីម៉ូតូហុងដា សេ១២៥ បើកបរតាមបណ្ដោយផ្លូវក្រាលកៅស៊ូក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿនស្ថិតក្នុងសភាពរេចង្កូតពេញផ្លូវ ។ លុះដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុកជាមួយម៉ូតូម៉ាកគ្រីអង្គរដែលបើកបរច្រាស់ទិសគ្នាពេញមួយទំហឹងលាន់ឮដូចរន្ទះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំង២គ្រឿងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុរីឯអ្នករួមដំណើរជាមួយម៉ូតូហុងដាឌ្រីមរងរបួសធ្ងន់ត្រូវបានសង្រ្គោះនៅមន្ទីរពេទ្យ ។

បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្អាងធ្វើការវាស់វែងដកហូតបញ្ជូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ

aes-6 aes aes-1 aes-2 aes-3 aes-4 aes-5


ចែករំលែក៖