ព័ត៌មានទាន់ហេតុការណ៍៖

គីម ជុងអ៊ុនចេញសេចក្តីប្រកាសដំបូងក្រោយលោក ដូណាល់ ត្រាំជាប់ឆ្នោត

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើងលោក គីមជុង អ៊ុន បានចេញសេចក្តីប្រកាសអំពាវនាវឲ្យប្រធានាធិបតីទើបតែជាប់ឆ្នោតអាមេរិកដូណាល់ ត្រាំ មានសកម្មភាពល្អប្រសើរជាងនេះជាមួយកូរ៉េខាងជើង។ ជាមួយគ្នានោះលោក គីមជុង អ៊ុន ក៏បានថ្កោលទោសរដ្ឋាភិបាលអាមេរិកដឹកនាំដោយលោក អូបាម៉ា មានសកម្មភាពចងគុំនុំជាមួយកូរ៉េខាងជើង។

នៅក្នុងសេចក្តីប្រកាសក្រោយទទួល បានជ័យជម្នះក្នុងការបោះឆ្នោតរបស់ លោក ត្រាំ ក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់ថា រាល់សកម្មភាពឌឺដងបរមាណូ របស់កូរ៉េខាងជើងនាពេលកន្លងមក ដើម្បី តបតនឹងអាមេរិកដែលមានសកម្មភាពឈ្លានពានតែប៉ុណ្ណោះ។ ដូច្នេះបើរដ្ឋាភិបាល ក្រោយរបស់អាមេរិកមានទំនាក់ទំនងល្អ ជាមួយកូរ៉េខាងជើងសកម្មភាពបរមាណូ ក៏មិនមានដូចមុនដែរ។

នៅក្នុងកំណត់ហេតុប្រមាណ៩ទំព័រទី ក្រុងព្យុងយ៉ាងបានស្នើដល់ទីក្រុងវ៉ាស៊ីនតោនដកលិខិតគំរាមកំហែងបរមាណ ដល់កូរ៉េខាងជើង។ នៅក្នុងកំណត់ហេតុ នោះក៏បានបញ្ជាក់ថា អាមេរិកមានបំណង ចង់ផ្តួលរំលំមេដឹកនាំកូរ៉េខាងជើងក្រោយ ពេលដែលលោក គីមជុង អុីលស្លាប់។

ក្រុមអ្នកឯកទេសបានបញ្ជាក់ថាការប្រកាសរបស់ទីក្រុងព្យុងយ៉ាងសំដៅទៅលើ លោកដូណាល់ត្រាំ ហើយអំពាវនាវឲ្យទី ក្រុងវ៉ាស៊ីនតោនមានការកែប្រែទំនាក់ ទំនងជាមួយកូរ៉េខាងជើង។

រដ្ឋាភិបាលថ្មីក៏មានយុទ្ធសាស្ត្រ ជាច្រើន សម្រាប់កូរ៉េខាងជើង ក្នុងនោះមានទាំងការ ដាក់ទណ្ឌកម្ម និងការចរចាប្រសើរជាងមុន។ បើទោះបីយ៉ាងណាក្តីគេសង្ឃឹមថា នយោ បាយដឹកនាំរបស់លោកត្រាំ ផ្តោតសំខាន់ទៅលើតែអាមេរិកប៉ុណ្ណោះ ក្នុងនោះមាន សេដ្ឋកិច្ច និងការងារធ្វើសម្រាប់ពលរដ្ឋ៕ ម៉ែវ សាធី

លោកដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន

លោកដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន


ចែករំលែក៖