ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មប្រឆាំងការសាងសង់បំពង់បង្ហូរប្រេងនៅអាមេរិក

ចែករំលែក៖

ពលរដ្ឋអាមេរិករាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងគម្រោងសាងសង់ បំពង់បង្ហូរឧស្ម័ននៅក្នុងរដ្ឋ North Dakota អាមេរិកបង្កឲ្យមានអំពើហិង្សាកើតឡើង បង្ខំឲ្យប៉ូលិសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ ព្រមទាំងបាញ់ទឹក។ ការ ធ្វើបាតុកម្មកើតឡើង នៅថ្ងៃទី២២ ខែវិច្ឆិកា នេះ។

លទ្ធផលនៃការធ្វើបាតុកម្មខាងលើ បណ្តាលឲ្យមនុស្ស១៦៧នាក់រងរបួស ក្នុងនោះមានជនជាតិដើម៣នាក់ផងដែរ។ ក្រៅពីនេះអ្នករងរបួសធ្ងន់៧នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ និង អ្នករបួសស្រាលព្យាលបាលនៅនឹងកន្លែង។ ក្រុមបាតុករបានចាត់ទុកថា គម្រោងខាងលើធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពទឹក និងធនធានធម្មជាតិនៅទីនេះ។

មានជនជាតិដើមជាង២០០នាក់រួមទាំង អ្នកប្រឆាំងបាននាំគ្នាធ្វើបាតុកម្មនៅក្នុង តំបន់ដែលគ្រោងសាងសង់បំពង់បង្ហូរឧស្ម័ន ប្រេង។ ប៉ូលិសតំបន់ Morton បានប្រកាស ថា មានបាតុករប្រមាណ៤០០នាក់បាន ដុតភ្លើងបង្កហិង្សា និងគប់ដុំថ្មទៅលើកម្លាំង ប៉ូលិសទៀតផង។ នៅពេលនេះមានបាតុ ករហិង្សាមួយចំនួនត្រូវបានចាប់ឃុំខ្លួនជាបណ្តោះអាសន្ន។

កាលពីសប្តាហ៍កន្លងមកគម្រោងសាងសង់បំពង់បង្ហូរប្រេងខាងលើត្រូវបានផ្អាកដោយសារតែតុលាការត្រូវការវាយតម្លៃ បន្ថែមទៀត។ ប៉ុន្តែក្រុមហ៊ុន Energy Transfer Parners and Sunoco Logistics Partner បានស្នើដល់តុលាការអនុញ្ញាតឲ្យក្រុមហ៊ុនបន្តសាងសង់បំពង់បង្ហូរឧស្ម័នប្រេងនៅក្រោមទន្លេ Missouri និងបឹង Oahe នៅភាគខាងជើងរដ្ឋ North Dakota ។

សូមបញ្ជាក់ផងដែរថា កន្លែងដែលសាង សង់បំពង់បង្ហូរប្រេងគឺជាប្រភពទឹកប្រើ ប្រាស់ដ៏សំខាន់សម្រាប់ជនជាតិដើមភាគតិចនៅទីនោះ។ បំពង់បង្ហូរឧស្ម័នហ្គាស ប្រវែង១.៨៨៦គីឡូម៉ែត្រ គូបនៅក្រោម បាតទន្លេអាចបង្កឲ្យទឹកប្រើប្រាស់កខ្វក់ នៅពេលដែលវាបែកធ្លាយប្រេងដោយចៃដន្យនោះ៕ ម៉ែវ សាធី

57c88460c36188547f8b4620


ចែករំលែក៖