ព័ត៌មានទាន់ហេតុការណ៍៖

លោកJuergen Klinsmannត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹកជម្រើសជាតិអាមេរិក

ចែករំលែក៖

គ្រូបង្វឹកក្រុមជម្រើសជាតិអាមេរិកលោក Juergen Klinsmannត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីកូនក្រុមរបស់គាត់ប្រកួតចាញ់ជាច្រើនប្រកួតក្នុងកម្មវិធីជម្រុះទៅលេងWorld Cupឆ្នាំ២០១៨ នៅក្នុងប្រទេសរុស្ស៊ី។

កិច្ចសន្យារបស់គាត់ត្រូវចប់នៅក្នុងឆ្នាំ២០១៨ប៉ុន្តែក្តីសង្ឃឹមរបស់ក្រុមជម្រើសជាតិអាមេរិកថា អាចទៅលេងនៅក្នុងប្រទេសរុស្ស៊ីហាក់បីដូចជាតិចទៅៗក្រោមការដឹកនាំរបស់លោកJuergen Klinsmann ប៉ុន្មានប្រកួតចុងក្រោយនេះដោយចាញ់កូស្តារីកា4-0និងចាញ់មិុចស៊ីកូ2-1។

សហព័ន្ធបាល់ទាត់អាមេរិកបានចេញសេចក្តីថ្លែងការណ៏មួយថា “ថ្ងៃនេះយើងបានសម្រេចចិត្ត លើរឿងដ៏លំបាកមួយគឺចែកផ្លូវជាមួយនឹងលោកJuergen Klinsmann។ យើងសូមថ្លែងអំណរគុណគាត់ ដែលបានខិតខំដឹកនាំក្នុងរយៈពេល៥ឆ្នាំនេះ។”

លោកJuergen Klinsmannវ័យ៥២ឆ្នាំធ្លាប់ជាខ្សែប្រយុទ្ធអន្តជាតិអាល្លឺម៉ង់ដែលឈ្នះWorld Cupហើយក៏ ជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ផងដែរ។ គាត់មកដឹកនាំក្រុមជម្រើសជាតិអាមេរិក ក្នុងឆ្នាំ២០១១ជំនួសតំណែងរបស់លោកBob Bradley៕

aes-3 aes aes-1 aes-2


ចែករំលែក៖