ព័ត៌មានទាន់ហេតុការណ៍៖

Gareth Southgate ចុះកុងត្រាដឹកនាំក្រុមជម្រើសជាតិអង់គ្លេសរហូតដល់ឆ្នាំ២០២០

ចែករំលែក៖

លោក Gareth Southgateត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមជម្រើសជាតិអង់គ្លេសដោយគាត់បានចុះកិច្ចសន្យារយៈពេល៤ឆ្នាំដឹកនាំក្រុមអង់គ្លេសក្នុងការប្រកួតដណ្តើមពានរង្វាន់ពិភព លោកឆ្នាំ២០១៨នៅប្រទេសរុស្ស៊ីនិងពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០២០។

អ្នកចាត់ការទូទៅវ័យ៤៦ឆ្នាំនេះដឹកនាំក្រុមជម្រើសជាតិអង់គ្លេសបាន៤ប្រកួតហើយក្នុងនាម ជាអ្នកចាត់ការទូទៅបណ្តោះអាសន្ន។ បើយោងទៅតាមកិច្ចសន្យាដែលគាត់បានចុះជាមួយនឹង សហព័ន្ធបាល់ទាត់អង់គ្លេស (FA) គាត់នឹងទទួលបានថ្លៃឈ្នួល២លានផោនឬ២,៥លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

លោក Southgate បានថ្លែងថា “ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានធ្វើជាអ្នកដឹកនាំក្រុម ជម្រើសជាតិអង់គ្លេស។ រឿងទទួលបានការងារនេះគ្រាន់តែជារឿងមួយប៉ុណ្ណោះតែអ្វីដែលសំខាន់គឺ ធ្វើការងារឲ្យបានជោគជ័យ។ ខ្ញុំទទួលបានភាពរីករាយជាមួយនឹងក្រុមជម្រើសជាតិចំនួន៤ប្រកួត ហើយ ហើយខ្ញុំតាំងចិត្តថានឹងលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីបង្កើតក្រុមជម្រើសជាតិមួយដែលពោរ ពេញដោយមោទនភាព”៕

as as-1 as-2


ចែករំលែក៖