ព័ត៌មានទាន់ហេតុការណ៍៖

Edinson Cavani រកបាល់បាន១០០គ្រាប់ឲ្យក្លិប Paris Saint-Germain ហើយ

ចែករំលែក៖

ខ្សែប្រយុទ្ធ Edinson Cavaniបានរកគ្រាប់បាល់ចំនួន១០០គ្រាប់ហើយឲ្យក្លិបយក្សបារាំងParis Saint-Germainបន្ទាប់ពីពួកគេយកឈ្នះលើក្រុមAngers ដោយលទ្ធផល2-0ក្នុងក្របខ័ណ្ឌបារាំងLeague 1កាលពីថ្ងៃពុធ។

កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយនេះបានផ្លាស់ចេញពីក្រុមNapoliរបស់អ៊ីតាលីមកកាន់ក្រុមParis Saint-Germainក្នុងឆ្នាំ២០១៣។ ក្នុងរយៈពេលបីរដូវកាលនេះ Edinson Cavaniរកគ្រាប់បាល់សរុប១០០គ្រាប់ ក្នុងចំណោម១៦៦ប្រកួត ហើយរដូវកាលឆ្នាំ២០១៣-២០១៤គឺជារដូវកាលគាត់ទទួលបានជោគជ័យច្រើន ជាងគេដោយរកគ្រាប់បាល់បាន៣១គ្រាប់។

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំEdinson Cavaniកំពុងតែប្រដេញជាមួយនឹងកីឡាកររកគ្រាប់បាល់បាន ច្រើនបំផុតរបស់ក្លិបParis Saint-GermainគឺកីឡាករIbrahimovicដែលស៊ុតបាល់បាន១៥៦គ្រាប់៕

se-1 se


ចែករំលែក៖