ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើងចាប់មនុស្ស៧នាក់ធ្វើជាចំណាប់ខ្មាំង

ចែករំលែក៖

ខ្មាន់កាំភ្លើងម្នាក់បានចាប់មនុស្ស៧នាក់ធ្វើជាចំណាប់ខ្មាំង នៅឯសាខាក្រុមហុ៊នទេសចរណ៍មួយនៅទីក្រុងប៉ារីស ។ ហេតុការណ៍ខាងលើបានធ្វើឲ្យព លរដ្ឋបារាំងកាន់តែព្រួយបារម្ភខ្លាំងឡើង ពីអសន្តិសុខផ្ទាល់ខ្លួន។

ហេតុការណ៍ចាប់មនុស្សធ្វើជាចំណាប់ខ្មាំង ស្ថិតនៅមហាវិថីMassena ស្ថិតនៅភាគខាងត្បូងទីក្រុងប៉ារីស កាលពីយប់ថ្ងៃទី២ ខែធ្នូ ។ តាមសាក្សីនៅកន្លែងកើតហេតុបុរសម្នាក់ កាន់កាំភ្លើង រត់ចូល ក្នុងទីស្នាក់ការទេសចរណ៍ Asielandនៅវេលាម៉ោង ១៨និង៣០នាទី ពេលដំបូងមនុស្សនៅទីនោះសង្ស័យថា ជាការប្លន់។ កម្លាំងប៉ូលិសប្រឆាំងបាតុកម្ម ភ្លាមៗនោះក៏បានដល់ដល់កន្លែងកើតហេតុ ទប់ទល់នឹងសភាពការណ៍។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង៩យប់។ ក្រោយមកចំណាប់ខ្មាំង ក៏បានរំដោះ តែខ្មាន់កាំភ្លើងក៏រត់ទៅបាត់។

តាមការប្រកាសរបស់លោក Jerome Coumetអភិបាលក្រុងប៉ារីស បានបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលចាប់មនុស្សធ្វើជាចំណាប់ខ្មាង គឺនៅម្តុំនេះនៅឡើយ តែពេលប៉ូលិសចូលទៅដល់មិនឃើញស្រមោលជនដៃដល់។ ប៉ូលិសក៏បានឡោមព័ទ្ធទីតាំងខាងលើ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់ ។

អ្នកនាំពាក្យប៉ូលិសទីក្រុងប៉ារីសបានឲ្យដឹងថា ក្រុមអ្នកជំនាញបានស្វែងរកតាមចាប់ខ្លួនជនចាប់ជំរិតខាងលើ ។ ប៉ូលិសក៏បានស្នើត្រួតពិនិត្យអ្នកបើករថយន្តចេញចូលម្តុំខាងលើផងដែរ។

បារាំងបានដាក់ប្រទេសនៅក្នុងគ្រាអាសន្នតាំងពីខែវិច្ឆិកា ឆ្នាំ២០១៥មកទល់ពេលនេះ ក្រោយពេលមានការវាយប្រហារភេរវកម្មជាច្រើនឡើងកើនឡើងនៅក្នុងប្រទេសបារាំងបង្កឡើងដោយក្រុម IS ៕ ម៉ែវ សាធី

05_ajmt d


ចែករំលែក៖