ក្លិបបាល់ទាត់ Atletico Madrid បានប្រកាសថាខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញFernando Torres នឹងអាចលេងវិញបានមួយរយភាគរយពេលប៉ះក្រុមយក្សអាល្លឺម៉ង់Bayern Munichនៅក្នុងក្របខណ្ឌ័ Champions League។
ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំនេះអវត្តមានពីក្រុម Atletico Madrid ចំនួន៣ប្រកួតហើយដោយសាររបួស ត្រគៀក។ តែពេលនេះលោក Diego Simeoneគ្រូបង្វឹករបស់ក្រុម Atletico Madrid បានដាក់ឈ្នោះ កីឡាករ Fernando Torresក្នុងដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ព៉ះក្រុមBayern Munich។
ក្រុម Atletico Madridបានចេញសេចក្តីថ្លែងការណ៏មួយថា ” Fernando Torresបានទទួលនូវលិខិតបញ្ជាក់ពីគ្រូពេទ្យថាគាត់លែងមានបញ្ហាអ្វីទៀតហើយ ដោយអាចអនុញ្ញាត ឲ្យចូលរួមក្រុមរបស់លោក Simeoneបាន។គាត់ក៏បានចូលរួមហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុមដទៃទៀត ផងដែរពោលគឺអាចលេងនៅ Champions League បាន។”
ក្រុម Atletico Madrid កំពុងឈរកំពូលតារាងក្នុងពូលD ដោយប្រកួតឈ្នះទាំង៥ប្រកួត ចំណែក ក្រុមBayern Munichវិញ ក៏បានកៅអីទៅលេងវគ្គបន្តដោយស្វ័យប្រវត្តិជាមួយនឹងក្រុម Atletico Madrid ផងដែរ ៕