ព័ត៌មានទាន់ហេតុការណ៍៖

បើលោក ដូណាល់ ត្រាំ មិនអាចរារាំងសង្គ្រាមប្រទេសរុស្ស៊ី អង្គការណាតូបានទេនោះនឹងមានអ្នកស្លាប់ច្រើនប៉ុនណា?

ចែករំលែក៖

មេទ័ពចូលនិវត្តន៍ព្រមានពីសង្គ្រាមរុស្ស៊ី -ណាតូឆ្នាំ២០១៧ «ព្យាករណ៍ពីការស្លាប់» ត្រូវបានលោក Richard Shirreff មេទ័ព ចូលនិវត្តន៍លើកឡើងនៅក្នុងសៀវភៅ «2017 war with Russia» (សង្គ្រាមជាមួយ រុស្ស៊ីឆ្នាំ២០១៧) ជាមួយនឹងពាក្យ An Urgent Worning From Senior Military Command (ការព្រមានបន្ទាន់ពីមេបញ្ជាការយោធាជាន់ខ្ពស់)។ នៅក្នុងសៀវភៅនោះមេទ័ពចូលនិវត្តន៍ជនជាតិអង់គ្លេសលោក Richard Shirreff បញ្ជាក់ថា ការ ព្យាកររបស់លោកពឹងផ្អែកទៅលើតួលេ ខមានពិត និងទស្សនៈ Logoc ដែលមាននៅលើមូលដ្ឋាននៃការប្រែប្រួលកាន់តែ អាក្រក់ទៅនៅក្នុងទំនាក់ទំនងរវាងរុស្ស៊ី នឹងណាតូ ប៉ុន្មានឆ្នាំចុងក្រោយនេះ។

អតីតមេទ័ព Richard Shirreff ធ្លាប់ កាន់តំណែងជាមេបញ្ជាការរងអង្គការណាតូនៅអឺរ៉ុបកាលពីឆ្នាំ២០១១ដល់ឆ្នាំ២០១៤ បានព្រមានថា សង្គ្រាមរវាងរុស្ស៊ីនឹងណាតូក្នុងឆ្នាំ២០១៧ នឹងកើតឡើង ហើយកាន់ តែសាហាវ និងគ្រោះថ្នាក់ដល់អឺរ៉ុបដោយសារតែនោះជាសង្គ្រាមបរមាណូដែលចាប់ផ្តើមចេញពីរុស្ស៊ី។

តាមប្រសាសន៍លោក Richard Shirreff ថា នៅឆ្នាំ២០១៧រុស្ស៊ីនឹងវាយប្រហារ គ្រប់គ្រងប្រទេសជិតខាងរបស់ខ្លួន ដូចជា អ៊ុយក្រែន ក្រោយមកនឹងមានប្រទេស៣ទៀតដែលជាសមាជិករបស់ណាតូ ស្ថិតនៅតំបន់បាល់ទិកដែលមានឡាត់វៀ, លី ទុយអានៀ និងអីុស្តូនៀ។

លោក Richard Shirreff បញ្ជាក់ទៀត ថា វិវាទរវាងភាគីទាំងពីរអាចជំរុញឲ្យមានសង្គ្រាមឈ្លានពានពីរុស្ស៊ីនៅព្រំដែនអឺរ៉ុប ដោយសារតែទីក្រុងមូស្គូឆ្លើយតបទៅនឹងអ្វីដែលវិមានក្រឹមឡាំង តែងតែចាត់ទុកថា «ណាតូកំពុងតែអនុវត្តគោលនយោបាយឡោមព័ទ្ធរុស្ស៊ី»។ មួយវិញទៀតនោះជា ឱកាសរបស់រុស្ស៊ីដើម្បីពង្រីកឥទ្ធិពលដូចកាលសម័យសហភាពសូវៀតពេលណាតូកំពុងតែទន់ខ្សោយគឺជាឱកាសកម្រមាន របស់រុស្ស៊ី។

ប៉ុន្តែលោក Richard Shirreff បាន បញ្ជាក់ទៀតថា ប្រសិនបើទីក្រុងមូស្គូប្រើប្រាស់កម្លាំងយោធាធម្មតាដើម្បីប្រឆាំង សមាជិកណាតូនឹងពិបាកយកឈ្នះណាតូណាស់ដោយសម្ពន្ធមិត្តយោធានេះមាន កម្លាំងទាហានច្រើន និងអាវុធទំនើបផង ដែរ។ ដូច្នេះរុស្ស៊ីនឹងមិនប្រើប្រាស់អាវុធ ធម្មតានៅក្នុងសង្គ្រាមនោះឡើយគឺប្រើ ប្រាស់អាវុធបរមាណូតែម្តងទើបអាចយកឈ្នះណាតូបាន។

កន្លងមកអតីតមេទ័ពរបស់អាមេរិក លោក Wesley Clark ក៏បានលើកឡើងពីសង្គ្រាមរវាងរុស្ស៊ីនឹងណាតូ។ លោក Wesley Clark បញ្ជាក់ថា រុស្ស៊ីបានត្រៀមលក្ខណៈ ក្នុងការប្រើប្រាស់អាវុធបរមាណូវាយ ប្រហារទៅលើទីតាំងប្រទេសសមាជិកណាតូ។ លោកបន្តទៀតថា ប្រទេសដំបូងដែលទទួលរងនូវគ្រាប់បែកបរមាណូនោះគឺទីក្រុង Warsaw ប្រទេសប៉ូឡូញ។ ក្រោយ មករុស្ស៊ីនឹងរង់ចាំការចុះចាញ់ពីណាតូ ហើយបើណាតូមិនព្រមចុះចាញ់ទេ រុស្ស៊ី នឹងបង្កើនការវាយប្រហារជាលើកទី២។

នៅក្នុងពិធីតែងតាំងមេបញ្ជាការកង ទ័ពណាតូ និងមេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅអឺរ៉ុប រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter បានបង្ហាញក្តីបារម្ភពីសង្គ្រាមវាយប្រហារដោយគ្រាប់បែកបរមាណូរបស់រុស្ស៊ីទៅលើតំបន់អឺរ៉ុប។ ជាមួយ គ្នានោះអាមេរិកនិងណាតូក៏បានពិភាក្សា ពិការវាយបកវិញដោយបរមាណូទៅលើ ទីក្រុងមូស្គូប្រទេសរុស្ស៊ីដែរ។

យុទ្ធសាស្ត្រវាយប្រហារគ្នាដោយអាវុធបរមាណូរវាងណាតូនឹងរុស្ស៊ីត្រូវបាន បណ្តាញព័ត៌មាន BBC បានបង្កើតឡើងទៅជាឈុតវាយប្រហារបរមាណូនៅក្នុងខ្សែភាពយន្ត។ ក្នុងនោះភាពតានតឹងឈាន ដល់សង្គ្រាមបរមាណូ ហើយទីប្រឹក្សាជាន់ខ្ពស់របស់ណាតូបានលើកឡើងពីយុទ្ធ សាស្ត្រកម្ទេចទីក្រុងធំៗរបស់រុស្ស៊ីដោយប្រើប្រាស់កាំជ្រួចមីស៊ីលបរមាណូបាញ់ ចេញពីនាវាមុជទឹក Trident II D5 របស់ អាមេរិក និងនាវាមុជទឹករបស់ណាតូ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ប្រសិនបើមានសង្គ្រាមបរមាណូកើតឡើងនោះនឹងក្លាយទៅជាសោកនាដកម្ម ពិភពលោកដោយអាមេរិកនិងណាតូមិនងាយចុះចាញ់រុស្ស៊ីនោះឡើយ។ បើទោះបីណាតូចុះចាញ់ក៏អាមេរិកមិនព្រមចាញ់ដែរ គឺវាយប្រហារដល់ទីបញ្ចប់នៅទីបំផុត សង្គ្រាមនឹងក្លាយទៅជាសង្គ្រាមលោកលើក ទី៣បង្កវិនាសកម្មនៅលើភពផែនដីទាំងមូល៕ ម៉ែវ សាធី

_83668919_027727161-1


ចែករំលែក៖